ខ្មែរប៉ុស្ដិ៍ Close

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ កម្ពុជា មិនមានអ្នកឆ្លងជំងឺកូវីដថ្មីនោះទេ និង ព្យាបាលជា ២ករណីបន្ថែមទៀត សរុប អ្នកជាសះស្បើយកើនឡើងដល់ ១០៧នាក់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 2721

    រហូតម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ កម្ពុជា ពុំរកឃើញអ្នកជំងឺ COVID-19 ករណីថ្មីទេ ជាសរុបប្រទេសយើងមានចំនួន ១២២ករណី ដដែល និងមាន២ករណីជាសះស្បើយ សរុប ១០៧នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល។

    បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងថា ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ដោយឥតគិតថ្លៃ។

    ខាងក្រោមនេះជាតារាងបង្ហាញពីតួលេខអ្នកឆ្លង, អ្នកជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលបន្ត ៖

    អត្ថបទទាក់ទង