ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរជាតិអប្សរាបន្តការងារស្តារហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1536

    នៅថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០២០​ អាជ្ញាធរជាតិអប្សរាបានបន្តការងារកែលម្អផ្លូវថ្នល់ចំនួន​០២ខ្សែ​ ជាបន្តទៀត​ ក្រោយបានអាក់ខានដោយសារការរាតត្បាតនៃជំងឺវីត​-១៩​។

    ផ្លូវទាំងពីរខ្សែនេះរួមមាន​ ទី១​ ចាប់ពីផ្លូវជាតិលេខ៦​ ត្រង់ចំណុចរង្វង់មូលព្រះនរាយណ៍​ រហូតដល់មុខព្រលានយន្តហោះ​ ដែលមានទទឹង​១០ម៉ែត្រ​ ប្រវែង​២.១៨១ម៉ែត្រ​ ប្រភេទបេតុងកៅស៊ូ​ (AC) ពណ៌ខ្មៅ​ និងទី២​ ចាប់ពីផ្លូវជាតិលេខ៦​ ត្រង់ចំណុចច្រកចូលប្រាសាទព្រះគោ​ រហូតជុំវិញប្រាសាទបាគង​ ដែលមានទទឹង​៥-៦ម៉ែត្រ​ ប្រវែង​២.៧៨១ម៉ែត្រ​ ប្រភេទបេតុងកៅស៊ូ​ (AC) ពណ៌ក្រហមចាស់។

    ការកែលម្អផ្លូវថ្នល់នេះក្នុងគោលបំណងសម្រួលការធ្វេីដំណេីររបស់ប្រជាលរដ្ឋ​និងបម្រេីដល់វិស័យទេសចរណ៍ផងដែរ។

    សូមបញ្ជាក់ជូនជ្រាបថា ការជួសជុលកែលម្អផ្លូវខាងលេីនេះបានចាប់ផ្តេីមអនុវត្តតាំងពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០​ កន្លងមកម្ល៉េះ៕

    អត្ថបទទាក់ទង