ខ្មែរប៉ុស្ដិ៍ Close

លោកជំទាវ ភឿង សកុណា អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការកសាងផ្លូវឡើងភ្នំគូលែនពីស្រុកស្វាយលើ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1291

ក្នុងឱកាសអញ្ជើញបំពេញភារកិច្ចនៅខេត្តសៀមរាប លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ អមដំណើរដោយអមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដើម្បីត្រួតពិនិត្យនិងតាមដានការកសាងផ្លូវឡើងភ្នំគូលែនពីស្រុកស្វាយលើ។

ជាមួយនឹងរាល់ការពិនិត្យទៅលើផ្នែកបច្ចេកទេស ក៏ដូចជាការកាត់បន្ថយផលប៉ះពាល់ទាំងផ្នែកបរិស្ថាននិងព្រៃឈើ ជាពិសេសបង្ការទប់ស្កាត់ផលលំបាកផ្សេងៗដែលអាំចកើតមានឡើងនាពេលអនាគត លោកជំទាវក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនសាងសង់ចាំបាំច់ត្រូវពិភាក្សារាល់គ្រប់បញ្ហាបច្ចេកទេសជាមួយអាជ្ញាធរជាតិអប្សរា និងគោរពយ៉ាងមុឺងម៉ាត់តាមអនុសាសន៍របស់គណៈកម្មការអាយស៊ីស៊ី-អង្គរ ព្រោះភ្នំគូលែនពុំមែនជាភ្នំធម្មជាតិធម្មតានោះទេ តែជាអតីតរាជធានីរបស់បុព្វបុរសខ្មែរ ដែលពេញដោយសម្បត្តិវប្បធម៌ជាតិជាច្រើនដូចជា លិង្គមួយពាន់ ពើងគំនូរ ព្រះអង្គជប ស្រះដំរី ទេសភាពវប្បធម៌ បរិស្ថានធម្មជាតិ ធនធានធម្មជាតិ និងសំណល់បុរាណវិទ្យាជាច្រើន។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានអញ្ជើញចូលសម្តែងនូវការគោរពប្រតិបត្តិនូបជំនឿសាសនានៅទីតាំងព្រះអង្គធំដែរ ៕

អត្ថបទទាក់ទង