ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រាជរដ្ឋាភិបាលអាចធានាបាននូវអត្រាមានការងារធ្វើ ៩៩.៧% នៃកម្លាំងពលកម្មសរុប១០លាននាក់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1441
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រាជរដ្ឋាភិបាលអាចធានាបាននូវអត្រាមានការងារធ្វើ ៩៩.៧% នៃកម្លាំងពលកម្មសរុប១០លាននាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រាជរដ្ឋាភិបាលអាចធានាបាននូវអត្រាមានការងារធ្វើ ៩៩.៧% នៃកម្លាំងពលកម្មសរុប១០លាននាក់

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលអាចធានាបាននូវអត្រាមានការងារធ្វើ៩៩,៧% នៃកម្លាំងពលកម្មសរុប១០លាននាក់។ លោកបានលើកឡើងយ៉ាងដូច្នេះនៅក្នុងសារលិខិតអបអរខួបអនុស្សាវរីយ៍ លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។

    នៅក្នុងសារលិខិតដដែលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល អាចធានាបាននូវអត្រាមានការងារធ្វើ៩៩.៧% នៃកម្លាំងពលកម្មសរុប១០លាននាក់ នៅក្នុងនោះ រួមមាន ក្នុងប្រទេសប្រមាណ ៣.៦៩លាននាក់ (ផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានចំនួនជាង១.៥លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ២.២លាននាក់) វិស័យកសិកម្មប្រមាណ ៤លាននាក់ មន្ត្រីសាធារណៈចំនួន៥០ម៉ឺននាក់ និងពលករ ដែលធ្វើការនៅក្រៅប្រទេស ចំនួនប្រមាណ១.២៨លាននាក់៕

    អត្ថបទទាក់ទង