ខ្មែរប៉ុស្ដិ៍ Close

    គម្រោងវិនិយោគបើករោងចក្រផលិតកេសកាតុងចំនួន២ ទុនវិនិយោគជិត២០លានដុល្លារ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 993
    គម្រោងវិនិយោគបើករោងចក្រផលិតកេសកាតុងចំនួន២ ទុនវិនិយោគជិត២០លានដុល្លារ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការគម្រោងវិនិយោគបើករោងចក្រផលិតកេសកាតុងចំនួន២ ទុនវិនិយោគជិត២០លានដុល្លារ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ

    (ភ្នំពេញ)៖ គម្រោងវិនិយោគបើករោងចក្រផលិតកេសកាតុងចំនួន មានទុនវិនិយោគសរុបជិត២០លានដុល្លារអាមេរិក បង្កើតការងារជាង៦០០កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យដំណើរការ។​

    Facebook ផ្លូវការរបស់ CDC ដែលទើបចេញផ្សាយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន៖

    ១៖ ក្រុមហ៊ុន KH PAPER MILL CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ស្ថិតនៅផ្លូវបេតុង ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២កន្លែង។

    ២៖ ក្រុមហ៊ុន BOEUNG KET PACKAGING FACTORY CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង នៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១៤.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦០៥នាក់៕