ខ្មែរប៉ុស្ដិ៍ Close

សារព័ត៌មានរដ្ឋចិនចំអកអោយអូស្ត្រាលីថាជាសត្វកុងហ្គូរូធ្វើជាឆ្កែអាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1009
សារព័ត៌មានរដ្ឋចិនចំអកអោយអូស្ត្រាលីថាជាសត្វកុងហ្គូរូធ្វើជាឆ្កែអាមេរិក សារព័ត៌មានរដ្ឋចិនចំអកអោយអូស្ត្រាលីថាជាសត្វកុងហ្គូរូធ្វើជាឆ្កែអាមេរិក

សារព័ត៌មាន Global Times ដែលគេស្គាល់ថាជាសារព័ត៌មានរដ្ឋរបស់ចិន បានចេញផ្សាយនូវបទវិចារណកថាមួយស្ដីអំពីសន្និបាតអង្គការសុខភាពពិភពលោក ដោយបានវាយប្រហារអឺរ៉ុប និងបានថែមទាំងវាយប្រហារប្រទេសអូស្ត្រាលីថាជាអ្នកចាញ់នៅក្នុងដំណើរការនៃវីរុសរាតត្បាតនេះ ។

ខាងក្រោមនេះជាសម្រង់ដែលបានដកស្រង់ចេញពីបទវិចារណកថានោះ ៖

អ្នកចាញ់ទីបីគឺអូស្រ្តាលីដែលជាអ្នកដែលបានជំរុញយ៉ាងសកម្មក្នុងពេលប៉ុន្មានថ្ងៃនេះក្នុងការស៊ើបអង្កេតឯករាជ្យពីប្រភពដើមនៃមេរោគកូវីដ-១៩ ដែលសំដៅដល់ប្រទេសចិន។ ទង្វើរបស់អូស្រ្តាលីត្រូវបានគេជឿថាបានញុះញង់ដោយទីក្រុងវ៉ាស៊ីនតោន។ អ្នកនយោបាយអូស្រ្តាលីមួយចំនួនរួមទាំងរដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី Marise Payne នាយករដ្ឋមន្រ្តីស្កុតម៉ូរីសុននិងលោក Peter Dutton រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានស្ថិតក្នុងអារម្មណ៍ច្របូកច្របល់ ដូចជាការរិះគន់ប្រទេសចិនថាខ្វះតម្លាភាពក្នុងការគ្រប់គ្រងមេរោគរាតត្បាត ។

បណ្តាញសារព័ត៌មានអូស្រ្តាលីខ្លះយល់ឃើញថា នេះជាសកម្មភាពមួយដែលមានគោលបំណងដាក់សម្ពាធបន្ថែមទៀតដល់ប្រទេសចិននិងបង្ខំអោយទីក្រុងប៉េកាំងទទួលខុសត្រូវចំពោះការផ្ទុះឡើងនូវវីរុសនេះ ដោយអំពាវនាវឱ្យទីក្រុងប៉េកាំងប្រឈមមុខនឹងសម្ពាធពិភពលោកដ៏លើសលប់នៅឯកិច្ចប្រជុំសន្និបាតសុខភាពពិភពលោក ។

 

អត្ថបទទាក់ទង