ខ្មែរប៉ុស្ដិ៍ Close

    ថៃរំពឹងថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ខ្លួននឹងរួចរាល់នៅឆ្នាំក្រោយ បន្ទាប់ពីបានធ្វើតេស្តដោយជោគជ័យលើសត្វកណ្តុរ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1191
    ថៃរំពឹងថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ខ្លួននឹងរួចរាល់នៅឆ្នាំក្រោយ បន្ទាប់ពីបានធ្វើតេស្តដោយជោគជ័យលើសត្វកណ្តុរលោក Taweesin Wisanuyothin

    មន្ត្រីជាន់ខ្ពស់ម្នាក់បានលើកឡើងថា ប្រទេសថៃរំពឹងថានឹងផលិតវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩របស់ខ្លួនបានរួចរាល់នៅឆ្នាំក្រោយ បន្ទាប់ពីបានទទួលលទ្ធផលវិជ្ជមានពីការធ្វើតេស្តលើសត្វកណ្ដុររួចមក ។

    ប្រទេសថៃនឹងធ្វើតេស្ត mRNA (messenger RNA) បន្តលើសត្វស្វានៅសប្ដាហ៍ក្រោយ នេះបើតាមការអោយដឹងពីលោក Taweesin Wisanuyothin នៅក្នុងសន្និសីទស្ដីពីស្ថានភាពជម្ងឺកូវីដ-១៩នៅក្នុងប្រទេស ។

    គួរជម្រាបថា វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ-១៩កំពុងត្រូវបានផលិតដោយមជ្ជមណ្ឌលស្រាវជ្រាវ នៃវិទ្យាស្ថានជាតិវ៉ាក់សាំង នៃដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ ៕

    អត្ថបទទាក់ទង