ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរក្រុងវូហានហាមឃាត់ការបរិភោគសាច់សត្វព្រៃ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1187
    អាជ្ញាធរក្រុងវូហានហាមឃាត់ការបរិភោគសាច់សត្វព្រៃអាជ្ញាធរក្រុងវូហានហាមឃាត់ការបរិភោគសាច់សត្វព្រៃ

    ទីក្រុងវូហានដែលជាចំណុចកណ្ដាលនៃការផ្ទុះឡើងនៃមេរោគកូវីដ-១៩ បានសម្រេចហាមឃាត់លែងអោយបរិភោគសាច់សត្វព្រៃតទៅទៀតហើយ ។ បើយោងទៅតាមការចេញផ្សាយនៅលើគេហទំព័ររបស់សាលាក្រុងវូហានកាលពីថ្ងៃពុធ ការបរិភោគ បរបាញ់ ឬចិញ្ចឹមសត្វព្រៃ ត្រូវបានហាមឃាត់ជាដាច់ខាត ។

    វិធានការថ្មីនេះនឹងត្រូវអនុវត្តរយៈពេល ៥ឆ្នាំចាប់ពីពេលនេះ ហើយវាក៏បានជួយទៅដល់សត្វកម្រ និងជិតផុតពូជផងដែរ ។ វិធានការថ្មីនេះចេញមកតែប៉ុន្មានថ្ងៃ នៅក្រោយកិច្ចប្រជុំនីតិកាលរបស់ចិនក្នុងសប្ដាហ៍នេះ ។

    ឧស្សាហកម្មសត្វព្រៃរបស់ចិន ដែលសត្វត្រូវបានប្រើសម្រាប់ម្ហូបអាហារនិងឱសថបុរាណ បានស្ថិតក្រោមការត្រួតពិនិត្យ បន្ទាប់ពីអ្នកស្រាវជ្រាវបាននិយាយថាមេរោគនេះអាចមកពីផ្សារគ្រឿងសមុទ្រហួណាននៅទីក្រុងវូហានដែលមានអ្នកលក់មួយចំនួនតូច លក់សត្វព្រៃ ។

    កាលពីខែមករា ការហាមឃាត់ជាបណ្តោះអាសន្នលើការធ្វើពាណិជ្ជកម្មសត្វព្រៃត្រូវបានដាក់អោយដំណើរការ ហើយនៅក្នុងខែកុម្ភៈស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់ចិនបានសន្យាថានឹងធ្វើអោយបានឆាប់រហ័សនូវការហាមឃាត់ជាអចិន្រ្តៃយ៍លើពាណិជ្ជកម្មប្រភេទនេះ ។

    អត្ថបទទាក់ទង