ខ្មែរប៉ុស្ដិ៍ Close

    ថៃចាប់ផ្ដើមធ្វើតេស្តវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩លើសត្វស្វាបន្ទាប់ពីទទួលបានជោគជ័យលើសត្វកណ្ដុរ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 3514
    ថៃចាប់ផ្ដើមធ្វើតេស្តវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩លើសត្វស្វាបន្ទាប់ពីទទួលបានជោគជ័យលើសត្វកណ្ដុរថៃចាប់ផ្ដើមធ្វើតេស្តវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩លើសត្វស្វាបន្ទាប់ពីទទួលបានជោគជ័យលើសត្វកណ្ដុរ

    នាល្ងាចថ្ងៃសៅរ៍ទី ២៣ ខែឧសភា ឆ្នាំ២០២០នេះ ប្រទេសថៃបានរាយការណ៍ថា ខ្លួនបានចាប់ផ្ដើមធ្វើតេស្តវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩លើសត្វស្វា បន្ទាប់ពីទទួលបានជោគជ័យលើសត្វកណ្ដុរកាលពីសប្ដាហ៍មុន

    លោកវេជ្ជបណ្ឌិត Suvit Maesincee បានមានប្រសាសន៍ថា អ្នកស្រាវជ្រាវមានសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដ៏ប្រសើរពីប្រសិទ្ធិភាពនៃវ៉ាក់សាំងនេះនឹងបង្ហាញអោយដឹងនៅខែកញ្ញាខាងមុខ។

    លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha បានមានប្រសាសន៍ថា គម្រោងនេះមិនមែនធ្វើឡើងសម្រាប់តែប្រជាជនថៃនោះទេ ប៉ុន្តែគឺសម្រាប់មនុស្សជាតិទាំងមូល។

    សូមជម្រាបថា វ៉ាក់សាំងរបស់ថៃនេះប្រើប្រាស់ messenger RNA ដើម្បីជំរុញកោសិកាក្នុងរាងកាយអោយបង្កើតអង់ទីករដែលជួយជំរុញដល់ការបង្កើតប្រព័ន្ធភាពស៊ាំទៅនឹងមេរោគកូវីដ-១៩នេះ។

    គួរជម្រាបថា វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ-១៩កំពុងត្រូវបានផលិតដោយមជ្ជមណ្ឌលស្រាវជ្រាវ នៃវិទ្យាស្ថានជាតិវ៉ាក់សាំង នៃដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ ៕

    អត្ថបទទាក់ទង