ខ្មែរប៉ុស្ដិ៍ Close

    មន្ទីរកសិកម្មខេត្តព្រៃវែង រៀបចំក្រុមបណ្តុំប្រជាកសិរដាំបន្លែ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្គត់ផ្គង់ក្នុងស្រុក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 2004
    មន្ទីរកសិកម្មខេត្តព្រៃវែង រៀបចំក្រុមបណ្តុំប្រជាកសិរដាំបន្លែ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្គត់ផ្គង់ក្នុងស្រុកមន្ទីរកសិកម្មខេត្តព្រៃវែង រៀបចំក្រុមបណ្តុំប្រជាកសិរដាំបន្លែ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្គត់ផ្គង់ក្នុងស្រុក

    មន្ទីរកសិកម្មខេត្តព្រៃវែង ចាប់ផ្តើមរៀបចំក្រុមបណ្តុំបន្លែអាជីវកម្ម ដើម្បីឆ្លើយតបទៅនឹង តម្រូវការផ្គត់ផ្គង់ក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេស ដែលធ្វើឲ្យប្រជាកសិករ មានជីវភាពកាន់តែប្រសើរឡើង។

    លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ការរៀបចំឲ្យមានក្រុមបណ្តុំប្រជាកសិករដាំបន្លែសំរាប់អាជីវកម្មនៅក្នុងខេត្តព្រៃវែង ដោយ សារតែបច្នុប្បន្ននេះ មានការបញ្ជារទិញពីឈ្នួញ និងក្រុមហ៊ុនមួយចំនួន ដែលទាមទារឲ្យការបង្កើនផលកាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកបញ្ជាទិញ។ លោកបន្តថា បច្នុប្បន្ននេះមានក្រុមហ៊ុនចំនួន២ ដែលបានប្រមូលទិញជាប្រចាំថ្ងៃ ដោយក្នុងមួយក្រុមហ៊ុនទិញចន្លោះពី ២តោនទៅ៣តោន ។

    សំឡេង៖ «បន្លែសុវត្ថិភាពយើងបានលក់ចេញទៅឲ្យក្រមហ៊ុនចំនួន២ ដោយក្នុងមួយថ្ងៃចន្លោះពី២ ទៅ ៣តោនក្នុងមួយក្រុមហ៊ុន។ ហើយទី១ប្រមមូលទិញបន្លែសេរីរាង្គ និងបន្លែសុវត្ថិភាព ចឹងក្រុមហ៊ុននីមួយៗអាចប្រមូលទិញបន្លែសុវត្ថិភាពនិបបន្លែទូទៅដើម្បីបម្រើទៅទីផ្សារភ្នំពេញេ ផង និងក្នុងស្រុកផង ហើយសកម្មភាពទាំងអស់នេះ ក៏ត្រូវមានការជួយគាំទ្រពីដៃគូអភិវឌ្ឍន៍ នានាបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ផលិតកម្មក៏ដូចជាការអភិវឌ្ឍការដាំដុះ ជាពិសេសគឺជាការចូលរួមគាំទ្រនូវផលិតផលក្នុងស្រុកឲ្យបានផលផុសឡើង ដើម្បីបង្កលទ្ធភាពក៏ដូចជាលើកទឹកចិត្តជួយដល់អ្នកផលិតឲ្យកាន់តែផលិតថែមទៀតជា ពិសេសគឺមាននិរន្តរភាពក្នុងការផលិតអនុវត្តផលិតកម្ម។»

    លោកប្រធានមន្ទីរខេត្តព្រវែង ក៏បានណែនាំដល់ប្រជាកសិករទាំងអស់ ដែលប្រកបរបដាំន្លែសុវត្ថិភាព ត្រូវសិក្សាស្វែងយល់នូវបរិបទនៃការប្រែប្រួលអាកាសធាតុ ដើម្បីឲ្យបន្លែលូតលាស់ល្អ និងទប់ស្កាត់សត្វល្អិតបំផ្លាញ។ មិនតែប៉ុណ្ណោះ មន្ទីរកសិកម្មខេត្ត ក៏បានចុះផ្តល់បច្ចេកទេសដាំបន្លែដល់ប្រជាពលរដ្ឋ ឲ្យចេះប្រើប្រាស់ដី ការរៀបចំប្រព័ន្ធទឹកសំរាប់ការស្រោចស្រព ការប្រើប្រាស់ជីបំប៉ន រឺថ្នាំការពារសត្វល្អិត តាមគោលការណ៍ធម្មជាតិ ដែលធ្វើអោយដំណាំរីកលូតលាស់ល្អ ទទួលបានទិន្នផលខ្ពស់ ស្របពេលដែលបច្នុប្បន្នការបញ្ជាទិញពីឈ្នួញមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបន្តថា នៅក្នុងខេត្តព្រៃវែង មានផ្ទៃដីដាំបន្លែជា ១២ពាន់ហិកតា ក្នុងនោះមានស្រុកចំនួន២ ដែលដាំដុះបន្លែបានគ្រប់រដូវ ដែលមន្ទីរបានបង្កើតជាបណ្ដុំអាជីវកម្ម ផលិតកម្មបន្លែ មានដូចជា ស្រុកកញ្ជ្រាច និងស្រុកពាមជរ ដោយនាំចេញជាង១៥តោនក្នុងមួយថ្ងៃ៕

    អត្ថបទទាក់ទង