ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យមានការផ្សព្វផ្សាយទូលំទូលាយពីការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារតាមគ្រប់រូបភាព

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1142
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យមានការផ្សព្វផ្សាយទូលំទូលាយពីការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារតាមគ្រប់រូបភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យមានការផ្សព្វផ្សាយទូលំទូលាយពីការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារតាមគ្រប់រូបភាព

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវជាថ្មីដល់គ្រប់ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅកម្ពុជា រួមទាំងវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជនទាំងអស់ បន្ដផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់រូបភាព។ ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងក្នុងសារលិខិតអបអរសារទរខួបលើទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២០។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា «ក្នុងស្មារតីដើម្បីចូលរួមចំណែកគាំទ្រខួបលើទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនាខួបលើកទី១៩ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២០ ខ្ញុំសូមអំពាវនាវដល់គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បន្ដជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់រូបភាព ពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារ ប្រកបដោយខ្លឹមសារអប់រំដើម្បីបង្ការទប់ស្កាត់កុំឲ្យកុមារក្លាយជាជនរងគ្រោះ»។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញពីការអបអរសារទរ យ៉ាងពេញទំហឹងចំពោះការប្រារព្ធទិវាដ៏មានសារៈសំខាន់នេះឡើង។ ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺបង្ហាញពីឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្ដលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិ រួមគ្នាបន្ដលើកស្ទួយវិស័យសុខុមាលភាពកុមារឲ្យកាន់តែល្អប្រសើរដើម្បីឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា៕

    អត្ថបទទាក់ទង