ខ្មែរប៉ុស្ដិ៍ Close

វីដេអូ៖ ប៉ូលិសទីក្រុងញូវយ៉កប្រើអំពើហឹង្សាទាត់ធាក់លើក្រុមបាតុករយ៉ាងសាហាវ ខណៈគ្មានក្រុមណាមួយស្រែកអំពីសិទ្ធិមនុស្ស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1652
វីដេអូ៖ ប៉ូលិសទីក្រុងញូវយ៉កប្រើអំពើហឹង្សាទាត់ធាក់លើក្រុមបាតុករយ៉ាងសាហាវ ខណៈគ្មានក្រុមណាមួយស្រែកអំពីសិទ្ធិមនុស្សវីដេអូ៖ ប៉ូលិសទីក្រុងញូវយ៉កប្រើអំពើហឹង្សាទាត់ធាក់លើក្រុមបាតុករយ៉ាងសាហាវ ខណៈគ្មានក្រុមណាមួយស្រែកអំពីសិទ្ធិមនុស្ស

(FN) ៖ ស្ថានការណ៍កាន់តែធ្ងន់ធ្ងរនៅទូទាំងសហរដ្ឋអាមេរិក ក្នុងការទាមទាររកយុត្តិធម៌ដល់បុរសជនជាតិស្បែកខ្មៅលោក George Floyd ស្របពេលជំងឺកូវីដ-១៩ ក៏កំពុងវាយលុកអាមេរិកផងដែរ។ នៅពេលនេះមនុស្សយ៉ាងហោច៣នាក់ រងការបាញ់ប្រហារ ក្នុងនោះមានម្នាក់បានស្លាប់កំឡុងបាតុកម្មប្រើហឹង្សាតវ៉ា នៅឯទីក្រុង Indianapolis នៃរដ្ឋ Indiana សហរដ្ឋអាមេរិក។

វិដេអូរបស់សារព័ត៌មានចិនបានបង្ហាញពីប៉ូលិសទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រើអំពើហឹង្សាទាត់ធាក់លើក្រុមបាតុករយ៉ាងសាហាវ នៅពេលក្រុមបាតុករបានប្រមូលផ្តុំគ្នា តវ៉ាលើករណីស្លាប់របស់ George Floyd ហើយក៏គ្មានក្រុមណាមួយស្រែកអំពីសិទ្ធិមនុស្សត្រូវបានបំពាននៅសហរដ្ឋអាមេរិកដែរ នេះបើយោងតាមសារព័ត៌មានចិន ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។

បច្ចុប្បន្នបាតុកម្មតវ៉ា នៅតែបន្តកើតឡើងនៅក្នុងរដ្ឋចំនួន៣០ ហើយទីក្រុងចំនួន២៥ នៃរដ្ឋចំនួន១៦ បានប្រកាសដាក់ចេញបម្រាមគោចរ។ ចំណែកឯមនុស្សជិត ១,៤០០នាក់ ត្រូវបានឃាត់ខ្លួន នៅតាមទីក្រុងចំនួន១៧ ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក។

សូមជំរាបថា បាតុកម្មតវ៉ានៅក្នុងសហរដ្ឋអាមេរិក បានផ្ទុះឡើង ក្រោយបុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd បានស្លាប់កំឡុងត្រូវបានប៉ូលិស០៤នាក់ ធ្វើការឃាត់ ខ្លួននៅទីក្រុង Minneapolis នៃរដ្ឋ Minnesota ក្រោមការសង្ស័យថា រូបលោកបានប្រព្រឹត្តបទល្មើសគឺចាយលុយ ក្លែងក្លាយចំនួន ២០ដុល្លាអាមេរិក។ ក្នុងចំណោមនោះប៉ូលិសម្នាក់ ឈ្មោះ ដេរិក ឆូវីន (Derek Chauvin) បានយកជង្គង់សង្កត់កលោក Floyd អស់រយៈពេលជាច្រើននាទី ទោះបីលោក Floyd បានស្រែកសុំអង្វរករម្តងហើយ ម្តងទៀតថា លោកពិបាកដកដង្ហើមយ៉ាងណាក្តី រហូតទាល់លោកបាត់បង់ស្មារតីលែងកម្រើក គឺលោកទំនងជាបានបាត់បង់ជីវិតភ្លាមៗ នាពេលនោះតែម្តង ខណៈអាជ្ញាធរបានប្រកាសថា Floyd បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕

អត្ថបទទាក់ទង