ខ្មែរប៉ុស្ដិ៍ Close

    លោកឧបនាយករដ្ឋមន្ត្រី ស ខេង ៖ រាល់ពាក្យបណ្តឹងគ្រប់ទម្រង់ទាំងអស់ ត្រូវយកមកដោះស្រាយជាបន្ទាន់ប្រកបដោយយុត្តិធម៌

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1406
    លោកឧបនាយករដ្ឋមន្ត្រី ស ខេង ៖ រាល់ពាក្យបណ្តឹងគ្រប់ទម្រង់ទាំងអស់ ត្រូវយកមកដោះស្រាយជាបន្ទាន់ប្រកបដោយយុត្តិធម៌លោកឧបនាយករដ្ឋមន្ត្រី ស ខេង ៖ រាល់ពាក្យបណ្តឹងគ្រប់ទម្រង់ទាំងអស់ ត្រូវយកមកដោះស្រាយជាបន្ទាន់ប្រកបដោយយុត្តិធម៌

    មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញណែនាំដល់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវទទួល និងប្រមូលយកពាក្យបណ្តឹងនានាជាលាយលក្ខណ៍អក្សរ ឬក៏ជាការផ្សព្វផ្សាយតាមសារព័ត៌មាន ឬតាមបណ្តាញសង្គមផ្សេងៗពីគ្រប់ប្រភព ដែលទាក់ទងទៅនិងរឿងរ៉ាវ ក៏ដូចជារឿងអាស្រូវរបស់មន្រ្តីក្រោមចំណុះក្រសួងមហាផ្ទៃ យកមកដោះស្រាយឲ្យអស់ និងឈរលើគោលការណ៍ច្បាប់ជាមូលដ្ឋានប្រកបដោយយុត្តិធម៌។

    លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានមានប្រសាសន៍បន្តថា រាល់ការបង្ហោះសារ ឬការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននៅតាមប្រព័ន្ធអេឡិចត្រូនិកគឺមានព័ត៌មានខ្លះត្រូវដែលយើងត្រូវតែយកមកធ្វើការស្រាវជ្រាវ និងដោះស្រាយទោះបីចេញពីប្រភពណាក៏ដោយ។ លោក ក៏បានចាត់ទុកថា នេះគឺជាប្រភេទពាក្យបណ្តឹងមួយតាមរយៈសារពត៌មាន ឬតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗ ហើយលោក ក៏បានណែនាំឲ្យអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ជ្រើសរើសយកបញ្ហាទាំងអស់នោះយកមកស្រាវជ្រាវ ហើយធ្វើការដោះស្រាយ។ លើសពីនេះទៀត លោក ក៏បានចាត់ទុកថា មន្រ្តីអធិការកិច្ច ក៏ដូចជាមន្រ្តីសវនកម្ម គឺដូចជាបូជនីយៈបុគ្គលដែលត្រូវតែតម្កល់យុត្តិធម៌ជាចម្បង គឺត្រូវធ្វើការដោយភាពត្រឹមត្រូវយុត្តិធម៌ និងមិនលំអៀង៕

    អត្ថបទទាក់ទង