ខ្មែរប៉ុស្ដិ៍ Close

អាល្លឺម៉ង់ ផ្តល់ហិរញ្ញប្បទានឥតសំណងសរុបចំនួន ១៤,៦ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ចំនួន ៤ ក្នុងប្រទេសកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 975

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងលោក Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសឆ្នាំ២០១៩ ។

តាមរយៈកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលទើបត្រូវបានចុះហត្ថលេខានេះ រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ផ្តល់ហិរញ្ញប្បទានឥតសំណងសរុបចំនួន ១៣,៥ លានអឺរ៉ូ ស្មើនឹង ១៤,៦ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ចំនួន ៤ ក្នុងប្រទេសកម្ពុជា រួមមាន៖ ១) ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ, ២) ការគាំពារសុខភាពសង្គម, ៣) ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និង ៤) មូលនិធិសម្រាប់ការសិក្សា និងអ្នកឯកទេស។

គម្រោងទាំងនេះនឹងអនុវត្តដោយទីភា្នក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបចេ្ចកទេសប្រចាំនៅកម្ពុជា (GIZ) និងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕

អត្ថបទទាក់ទង