ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ឥណ្ឌា ឯកភាពបញ្ជូនពលរដ្ឋទៅប្រទេសរៀងៗខ្លួន ក្នុងវិបត្តិកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1221
កម្ពុជា-ឥណ្ឌា ឯកភាពបញ្ជូនពលរដ្ឋទៅប្រទេសរៀងៗខ្លួន ក្នុងវិបត្តិកូវីដ-១៩កម្ពុជា-ឥណ្ឌា ឯកភាពបញ្ជូនពលរដ្ឋទៅប្រទេសរៀងៗខ្លួន ក្នុងវិបត្តិកូវីដ-១៩

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា បានសម្របសម្រួលដល់ការធ្វើដំណើរត្រឡប់ទៅស្រុកវិញរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ក្នុងវិបត្តិរាតត្បាតជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការកម្ពុជា ដែលៃអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។

សេចក្តីប្រកាសព័ត៌បានឱ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា យន្តហោះ១គ្រឿង នឹងដឹកប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន៦០នាក់ ពីប្រទេសឥណ្ឌាមកកម្ពុជាវិញ។ ហើយនៅថ្ងៃទី១១ ខែមិថុនានេះ ប្រជាពលរដ្ឋឥណ្ឌា បានវិលត្រឡប់ទៅប្រទេសវិញ និងមួយជើងទៀតនឹងដឹកពលរដ្ឋឥណ្ឌា២៨០នាក់ត្រឡប់ទៅស្រុកកំណើតវិញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាថា ដំណើរទៅមុខដើម្បីស្ថារស្ថានភាពសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ-១៩ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាអន្តរជាតិកាន់តែខ្លាំងជាងមុន៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៖