ខ្មែរប៉ុស្ដិ៍ Close

    លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ ព្រះវស្សា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1318
    លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ ព្រះវស្សាលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ ព្រះវស្សា

    នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តី សោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ ព្រះវស្សា យាងចូល៨៥ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន តាងនាម ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងក្នុងនាមខ្លួនផ្ទាល់ព្រមទាំងភរិយា បានថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ ព្រះវស្សា។

    នៅក្នុងសារលិខិតថ្វាយព្រះពរ មានខ្លឹមសារថា «សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ទូលព្រះបង្គំខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទថ្វាយនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះអង្គដែលទ្រង់សព្វព្រះរាជហឬទ័យគង់ប្រថាប់ជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលបានចូលរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការលើកកម្ពស់ការងារមនុស្សធម៌ និងតួនាទីស្រ្តីក្នុងសង្គមកម្ពុជា និងជាពិសេសព្រះរាជមហាករុណាទិគុណរបស់ព្រះអង្គដែលទ្រង់តែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធ និងសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យយ៉ាងច្រើនជួយក្នុងវិស័យមនុស្សធម៌និងសុខុមាលភាពរបស់ប្រជានុរាស្រ្តរយៈកាលកន្លងមក»៕

    សូមអានសារលិខិតថ្វាយព្រះពរខាងក្រោម៖

    អត្ថបទទាក់ទង