ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ-១៩ ម្នាក់ថ្មីទៀត ដែលជាការនាំចូលពីប្រទេសម៉ាឡេស៊ី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1491
ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ-១៩ ម្នាក់ថ្មីទៀត ដែលជាការនាំចូលពីប្រទេសម៉ាឡេស៊ី ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ-១៩ ម្នាក់ថ្មីទៀត ដែលជាការនាំចូលពីប្រទេសម៉ាឡេស៊ី

ក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ មួយនាក់ថ្មីទៀត លើបុរសជនជាតិខ្មែរត្រឡប់មកពីប្រទេសម៉ាឡេស៊ី។ ក្រសួងសុខាភិបាល បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០២០នេះថា បុរសដែលរកឃើញកើតជំងឺកូវីដ-១៩នេះ មានអាយុ ២១ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកអំបិល ខេត្តកោះកុង។

បុរសរូបនេះជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី មក ដល់កម្ពុជានៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ហើយទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩។ បច្ចុប្បន្ននេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ-សូវៀតរួចហើយ។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១២៩នាក់ហើយ រួមទាំងអ្នកទើបរកឃើញថ្មីនេះ។ ក្នុងនោះ១២៦នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ហើយ៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ១៩នេះ តាមរយៈអនុវត្តន៍នូវវិធានការអនាម័យ និងវិធានកាទាំងឡាយដែលក្រសួងបានណែនាំ៕

សួមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិ បាលខាងក្រោម៖

អត្ថបទទាក់ទង