ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩»

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1403
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩»លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩»

    នៅក្នុងសារតាមរយៈបណ្តាញហ្វេសប៊ុកជូនជនរួមជាតិ នៅព្រឹកថ្ងៃអាទិត្យទី២១ មិថុនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើក ឡើងថា «ទោះបីខ្ញុំមិនបានចុះទៅជួបបងប្អូនកូនក្មួយ ដោយផ្ទាល់នៅតាមមូលដ្ឋាន ឬតាមរោងចក្រសហគ្រា សនានា ប៉ុន្តែសេចក្តីនឹករឮករបស់ខ្ញុំ តែងតែដក់ជាប់នឹកគិតដល់បងប្អូនជនរួមជាតិគ្រប់ៗគ្នាជានិច្ច»។ 

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា «ពិតណាស់ ក្នុងស្ថានការដែលជំងឺឆ្លងកូវីដ-១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក គឺបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិយើងផងដែរ។ ទន្ទឹមនឹងនោះ បងប្អូនកូន ក្មួយមួយចំនួន ត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមជនបទដាច់ស្រយាលមួយ ចំនួនក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ។

    រាជរដ្ឋាភិបាលកម្ពុជា បានខិតខំរិះរកវិធីនានាដែលអាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្ រក្នុងស្ថានភាពចាំបាច់នេះ។ នៅថ្ងៃពុធទី២៤ មិថុនា​ ខាងមុខនេះ យើងនឹងប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩”»។

    ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព កុំអោយឆ្លងមេរោគកូវីដ-១៩ ដោយប្រើប្រាស់ម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់ កុល ឬជែលសម្លាប់មេរោគ។ លោក បានបន្ថែមថា ចំពោះក្រុមហ៊ុន និងអ្នកគ្រប់គ្រងនៅតាមទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសគ្លីនិក និងមន្ទីពេទ្យព្យាបាលទាំងរដ្ឋនិងឯកជន ត្រូវមានទឹកអាល់កុល និងម៉ាស ដើម្បីអោយពលរដ្ឋឬអតិថិជនប្រើ ប្រាស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ពីម្នាក់ទៅម្នាក់ព្រោះតែការមើលស្រាលនិងការធ្វេសប្រហែស។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ជូនពរបងប្អូនជនរួមជាតិ ឲ្យ​ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងមានសុខសុវត្ថិភពក្នុងការធ្វើដំណើរជិតឆ្ងាយនៅទូទាំងប្រទេស៕

    អត្ថបទទាក់ទង