ខ្មែរប៉ុស្ដិ៍ Close

កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ជាគ្រឹះសម្រាប់កម្ពុជា រក្សាបាននូវសេដ្ឋកិច្ចជាតិយ៉ាងរឹងមាំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 771
កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ជាគ្រឹះសម្រាប់កម្ពុជា រក្សាបាននូវសេដ្ឋកិច្ចជាតិយ៉ាងរឹងមាំ កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ជាគ្រឹះសម្រាប់កម្ពុជា រក្សាបាននូវសេដ្ឋកិច្ចជាតិយ៉ាងរឹងមាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នៅក្នុងដំណាក់កាលជួបវិបត្តិជំងឺកូវីដ ហេតុអ្វីចាំបាច់សាងសង់ព្រលានយន្តហោះអន្តរជាតិ នេះជាការលើកឡើងពីក្រុមជនអគតិមួយចំនួនតូចតែប៉ុណ្ណោះ នេះមិនខុសអ្វីពីការចោទប្រកាន់ទៅលើការបញ្ជារថយន្តដែលបំពាក់ឱ្យមន្ត្រីយោធានោះដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ស្រុកស្អាងខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា នេះជាស្ថានភាពមិនច្បាស់លាស់នៃជំងឺកូវីដ-១៩ ត្រូវបញ្ចប់នៅពេលណានោះទេ ប៉ុន្តែភាពច្បាស់លាស់មួយពិតប្រាកដ គឺពិភពលោកមិនរលាយដោយសារជំងឺកូវីដ-១៩នោះទេ ថ្វីត្បិតតែវិបត្តិនៃជំងឺនេះ បានធ្វើអោយប្រទេសមួយចំនួនទទួលរងផលប៉ះពាល់នៃការធ្លាក់ចុះសេដ្ឋកិច្ច នៅសល់ត្រឹម ៦ទៅ៥ ភាគរយក៏ដោយ តែសេដ្ឋកិច្ចកម្ពុជាស្ថិតនៅក្នុងរង្វង់ដក-១.៩ ភាគរយ។ នេះបង្ហាញថា កម្ពុជាមិនទាន់ខ្វះទុនអភិវឌ្ឍនោះទេ ហើយការវិនិយោគនៅតែដំណើរការសាងសង់ដដែល ដូចជាបូរីប៉េង ហ៊ួត និងជីបម៉ុង នៅតែបន្តសាងសងផ្ទះជាធម្មតា ចំណែកការលក់ដូរនៅតែមានអតិជនទិញ នេះកាន់តែបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរ នៅតែមានលទ្ធភាព និងមានតម្រូវការដដែលគ្រាន់តែតម្រូវការនោះទិញតិច ឬច្រើនតែប៉ុណ្ណោះ។ ដូច្នេះ រាល់គ្រប់ការដ្ឋានទាំងអស់នៅតែដំណើរការជាធម្មតា ទាំងវិស័យរដ្ឋ និងឯកជនឥតមានការអាកខាន ឬផ្អាកដំណើរការដោយសារជំងឺកូវីដ-១៩នោះទេ៕

អត្ថបទទាក់ទង