ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ម្នាក់ថ្មីទៀត ដែលមកពីសហរដ្ឋអាមេរិក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1358
    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ម្នាក់ថ្មីទៀត ដែលមកពីសហរដ្ឋអាមេរិកក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ម្នាក់ថ្មីទៀត ដែលមកពីសហរដ្ឋអាមេរិក

    ក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ មួយនាក់ថ្មីទៀត លើបុរសខ្មែរ សញ្ជាតិអាមេរិក ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក។ ក្រសួងសុខាភិបាល បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះថា បុរសដែលរកឃើញកើតជំងឺកូវីដ-១៩នេះ មានអាយុ៦៦ឆ្នាំ (រស់នៅសហរដ្ឋអាមេរិក) មានអាស័យដ្ឋានស្នាក់ នៅភូមិដំណាក់ប្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក មកដល់កម្ពុជានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ បច្ចុប្បន្ន ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១៣០នាក់ហើយ រួមទាំងអ្នកទើបរកឃើញថ្មីនេះ។ ក្នុងនោះ១២៧នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ហើយ៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ១៩នេះ តាមរយៈអនុវត្តន៍នូវវិធានការអនាម័យ និងវិធានកាទាំងឡាយដែលក្រសួងបានណែនាំ៕

    សួមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិ បាលខាងក្រោម៖

    អត្ថបទទាក់ទង