ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជា ហ៊ាននិយាយគឺហ៊ានធ្វើ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1389
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជា ហ៊ាននិយាយគឺហ៊ានធ្វើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជា ហ៊ាននិយាយគឺហ៊ានធ្វើ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ហ៊ាននិយាយ គឺហ៊ានធ្វើ ហើយការធ្វើនោះគឺដោយភាពហ្មត់ចត់ជាទីបំផុត។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធីផ្ដល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះគឺត្រូវធ្វើឡើងនៅរៀងរាល់សប្តាហ៍ទី៤ នៃខែនីមួយៗ តាមធនាគារឯកទេសវីង ដែលមានទូទាំង ២៥រាជធានី ខេត្ត៕

    អត្ថបទទាក់ទង