ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុន លី ប្រាឌឺ លីមីធីដ ប្រគល់រថយន្តបោសសម្អាតដីនិងលាងថ្នល់មួយគ្រឿងជូនអាជ្ញាធរជាតិអប្សរា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1404
ក្រុមហ៊ុន លី ប្រាឌឺ លីមីធីដ ប្រគល់រថយន្តបោសសម្អាតដីនិងលាងថ្នល់មួយគ្រឿងជូនអាជ្ញាធរជាតិអប្សរាក្រុមហ៊ុន លី ប្រាឌឺ លីមីធីដ ប្រគល់រថយន្តបោសសម្អាតដីនិងលាងថ្នល់មួយគ្រឿងជូនអាជ្ញាធរជាតិអប្សរា

រថយន្តបោសសម្អាតដីនិងលាងថ្នល់មួយគ្រឿងជាអំណោយរបស់ក្រុមហ៊ុន លី ប្រាឌឺ លីមីធីដ បានប្រគល់ជូនអាជ្ញាធរជាតិអប្សរាជាផ្លូវការ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។

លោក លី សាំងឡេង អគ្គនាយកក្រុមហ៊ុន លី ប្រាឌឺ លីមីធីដ មានប្រសាសន៍ក្នុងឱកាសនាពេលនោះថា លោកពេញចិត្តនឹងអ្វីដែលកំពុងកើតមាននៅរមណីយដ្ឋានអង្គរ ហើយការចូលរួមនេះគឺជាការតបស្នងទៅសង្គមវិញក្នុងនាមលោកជាផ្នែកមួយនៃវិស័យឯកជនដែលបានទទួលផលពីការរីកចម្រើនរបស់ប្រទេសជាតិ ពិសេសកំណើនសេដ្ឋកិច្ចដែលមានរមណីយដ្ឋានអង្គរជាកត្តាជំរុញដ៏សំខាន់។ លោកសង្ឃឹមថា រថយន្តនេះនឹងជួយសម្រួលដល់ការងារសម្អាតបរិស្ថាន ជួយកម្លាំងពលកម្មបានច្រើន ចំណេញពេលវេលា និងជួយជំរុញឱ្យរមណីយដ្ឋានអង្គរកាន់តែមានសោភ័ណភាពល្អប្រសើរ។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានថ្លែងអំណរគុណដល់លោកអគ្គនាយក ក្រុមហ៊ុន លី ប្រាឌឺ ដែលបានលះបង់ធនធានផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកបម្រើផលប្រយោជន៍សង្គម ពិសេសបានចូលរួមលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរ។ ទង្វើនេះជាកាយវិការដ៏ថ្លៃថ្លាដែលវិស័យឯកជនបានចូលរួមការថែរក្សាមរតកដូនតា និងធ្វើឱ្យរមណីយដ្ឋានអង្គរកាន់តែស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើនថែមទៀតនាពេលអនាគត៕

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហ៊ុំ រិទ្ធី

អត្ថបទទាក់ទង