ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ នៅថ្ងៃនេះ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1537
    ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ នៅថ្ងៃនេះក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ នៅថ្ងៃនេះ

    ក្រសួងសុខាភិបាលបានចេញសចក្តីប្រកាសនៅថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីជំងឺកូវីដថ្មីទេ ខណៈអ្នកជាសះស្បើយសរុបទាំង អស់កើនដល់ ១៣០នាក់ ចំណែកឯអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅសល់ចំនួន ១១នាក់ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ។

    អ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយនៅពេលនេះគឺ បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៤១នាក់ (ស្ត្រី ៤០នាក់ និងបុរស ១០១នាក់) ក្នុងនោះចំនួនអ្នក ព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ១៣០នាក់ (ស្មើនឹង ៩២.២០% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ១១នាក់។

    សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

    អត្ថបទទាក់ទង