ខ្មែរប៉ុស្ដិ៍ Close

    លោក គង់ គាំ៖ សម រង្ស៊ី ទេ ដែលធ្លាប់ជាកូនអុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 896
    លោក គង់ គាំ៖ សម រង្ស៊ី ទេ ដែលធ្លាប់ជាកូនអុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនលោក គង់ គាំ៖ សម រង្ស៊ី ទេ ដែលធ្លាប់ជាកូនអុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

    លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានអះអាងថា លោក សម រង្ស៉ី ទេ ដែលធ្លាប់ជាកូនអុករបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជួយសម្រេចវិសោធនកម្មគោលការណ៍ប្រជាធិបតេយ្យពីសំឡេងពីរភាគបី មកត្រឹម៥០បូក១ រហូតមកដល់សព្វថ្ងៃនេះ។ ការលើកឡើងរបស់ លោក គង់ គាំ បានធ្លើយតបទៅនឹងការវាយប្រហារសមាជិកអតីតគណបក្សប្រឆាំងមួយចំនួន ដែលបានចោទប្រកាន់ចំពោះរូបលោកថា កំពុងបម្រើនយោបាយឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ហើយវាយប្រហារលើអតីតគណបក្សសង្រ្គោះជាតិ។

    ក្នុងខ្លឹមសារដែលបង្ហោះតាម Facebook នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក គង់ គាំ បានរិះគន់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួននៅក្រៅប្រទេស ដែលបានបំផុសបំផុលបង្កភាពវឹកវរដល់កម្ពុជា នៅអំឡុងពេលកូវីដ-១៩ ដោយរំពឹងថា នៅពេលកម្ពុជាវឹកវរ ប្រជាពលរដ្ឋនឹងចូលរួមផ្តួលរំលំគណបក្សកាន់អំណាច ហើយប្រគល់អំណាចឱ្យលោក សម រង្ស៉ី ដោយមិនបាច់បោះឆ្នោត នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះ។ លោក គង់ គាំ បានចាត់ទុកថា គំនិតបំផុសបំផុត គឺការយល់សប្តិ ដែលបោកចិត្តខ្លួន និងបោកប្រជាពលរដ្ឋខ្មែរ ដោយមិនអាចនឹងកើតមាននោះទេ ដោយសាររដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ដឹងច្បាស់ណាស់ មិនចូលរួមបង្ករភាពវឹកវរ ឬបង្ហូរឈាមទេ។

    លោក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «និយាយបែបនេះ ប្រាកដជាពួកគាំទ្រ មេដឹកនាំនយោបាយក្រៅប្រទេស (គ្មានបក្ស-គ្មានស្រុក) គេថាខ្ញុំជាកូនអុករបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន របស់ CPP កាន់អំណាច។ ប៉ុន្តែ សម រង្ស៉ី ទេ ដែលធ្លាប់ជាកូនអុករបស់ ហ៊ុន សែន ជួយសម្រេចវិសោធនកម្មគោលការណ៍ប្រជាធិបតេយ្យពីសំឡេងពីរភាគបី មកនៅត្រឹមសំឡេងហាសិបបូកមួយក្នុងរដ្ឋធម្មនុញ្ញ ដែលធ្វើឱ្យដំណើរប្រជាធិបតេយ្យនៅកម្ពុជារងគ្រោះជារៀងរហូតមកនេះ»។ លោក បានបន្តទៀតថា៖ «បើចេះលេងអុក តើ ហ៊ុន សែន ត្រូវការ គង់ គាំ ទៅអុក CNRP ដែលរលាយបាត់ ទៅអុក សម រង្ស៉ី ជាខុនក្រៅក្តារ ទៅអុក កឹម សុខា ជាខុនក្នុងត្រឡោកធ្វើអ្វីទៀត។ គំនិតអ្នកយល់ខ្សោយយ៉ាងនេះមិនធ្វើឱ្យអ្នកដទៃជឿកើតទេ»៕

    អត្ថបទទាក់ទង