ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសចាត់វិធានការក្តៅដោយមិនលើកលែង បើរកឃើញភាពមិនប្រក្រតី លើការឧបត្ថម្ភសាច់ប្រាក់ជូនអ្នកក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1412
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសចាត់វិធានការក្តៅដោយមិនលើកលែង បើរកឃើញភាពមិនប្រក្រតី លើការឧបត្ថម្ភសាច់ប្រាក់ជូនអ្នកក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសចាត់វិធានការក្តៅដោយមិនលើកលែង បើរកឃើញភាពមិនប្រក្រតី លើការឧបត្ថម្ភសាច់ប្រាក់ជូនអ្នកក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានព្រមានចាត់វិធានការក្តៅដោយគ្មានការលើកលែងនោះឡើយ ប្រសិនបើរកឃើញភាពមិនប្រក្រតីលើការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ជាពិសេសការឃុបឃិតគ្នាដាក់សាច់ញាតិខ្លួន ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ បានប្រកាសដាក់ឱ្យអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន ៥៦ម៉ឺនគ្រួសារ ដោយចំណាយថវិកាប្រមាណ ២៥លានដុល្លារអាមេរិកក្នុងមួយខែ។

តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញមកក្រើនរំលឹកជាថ្មីឱ្យមានការអនុវត្តន៍ឱ្យបានត្រឹមត្រូវលើការងារឧបត្ថម្ភសាច់ប្រាក់នេះ។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ថា ការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងកំលុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាថាប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រីបន្ថែមថា ការងារនេះ ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលត្រូវតែធ្វើឱ្យបានច្បាសលាស់ និងហ្មត់ចត់បំផុត។ សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់បទបញ្ជាឱ្យអាជ្ញាធរនៅតាមមូលដ្ឋាននេះត្រូវយកចិត្តទុកដាក់បំពេញលើការងារនេះ ឱ្យបានត្រឹមត្រូវបំផុតចៀសវាងការឃុបឃិតដាក់បញ្ចូលសាច់ញាតិខ្លួនក្នុងបញ្ជីទទួលបានប្រាក់ឧបត្ថម្ភ។

លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់យ៉ាងដូច្នេះ «ដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់ គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ»។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសចាត់វិធានការក្តៅដោយមិនលើកលែងឡើយ បើរកឃើញភាពមិនប្រក្រតី។ លោកនាយករដ្ឋមន្រ្ដីបានព្រមានយ៉ាងដូច្នេះ «ខ្ញុំនឹងចាត់វិធានការ៍ក្តៅ ហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថា នៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង»។

អត្ថបទទាក់ទង