ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជាអោយកាត់ឆ្វៀលដីជូនពលរដ្ឋរស់នៅក្នុងតំបន់ដែលជាគម្របព្រៃឈើ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1611
    លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជាអោយកាត់ឆ្វៀលដីជូនពលរដ្ឋរស់នៅក្នុងតំបន់ដែលជាគម្របព្រៃឈើលោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជាអោយកាត់ឆ្វៀលដីជូនពលរដ្ឋរស់នៅក្នុងតំបន់ដែលជាគម្របព្រៃឈើ

    នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានចេញបទបញ្ជានិងបញ្ជាក់ច្បាស់ៗជូន រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវតែកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម ។ល។ ដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយ។

    លោកបានបន្ថែមទៀតថា ព្រោះកន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ។ នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋអោយភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ ទន្ទឹមនឹងនេះ សូមកុំអោយពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមន៍ខ្លះនៅជិតៗដើម្បីជាប្រយោជន៍សហគមន៍រស់នៅផងដែរ។

    លោកបានបញ្ជាក់ថា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវដោះស្រាយអោយដាច់ស្រេចក្នុងតែប៉ុន្មានខែខាងមុខដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះត្រូវធ្វើអោយបានហ្មត់ចត់និងត្រឹមត្រូវបំផុត៕

    អត្ថបទទាក់ទង