ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៩នាក់ថ្មីទៀត នៅថ្ងៃអង្គារនេះ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ កីឡា - សុខភាព 1873
    ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៩នាក់ថ្មីទៀត នៅថ្ងៃអង្គារនេះក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៩នាក់ថ្មីទៀត នៅថ្ងៃអង្គារនេះ

    ក្រសួងសុខាភិបាល បានចេញសចក្តីប្រកាសនៅថ្ងៃនេះថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ចំនួន ៩នាក់ថ្មីទៀត និងមិនមានអ្នកជាសះស្បើយទេ បើគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។

    អ្នកឆ្លងកូវីដ-១៩ ទាំង ៩នាក់ថ្មីនេះរួមមាន៖

    1. – បុរសជានជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១សង្កាត់ច្រាំងចំរះខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
    2. – បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង
    3. – បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិទួលទោកឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល
    4. – បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ពពេល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
    5. – បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិសោយ១ ឃុំប៊ុស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
    6. – បុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ
    7. – បុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្វាយឃ្លាំង ឃុំទីភក្រូចឆ្មាររ ខេត្តត្បូងឃ្មុំ
    8. – បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិទួលសម្បត្តិ ឃុំ ថ្មីសំដុះ ស្ត្រីចក្រថ្នាក់ខេត្តត្បូងឃ្មុំ
    9. – បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិវិហារសម្បូរឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

    ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសទាំង០៩នាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី និងបានបន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧:២៥នាទីល្ងាច។ វត្ថុសំណាកលើកទីពីររបស់ពួកគាត់ ដែលបានធ្វើវិភាគដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺទាំង ០៩នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់ អង្រែ រាជធានីភ្នំពេញ។ រីឯអ្នកដំណើរតាមយន្តហោះជាមួយពួកគេផ្សេងទៀត ត្រូវបានបន្តធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្តមួយ ក្នុងរាជធានីភ្នំពេញ។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៦៥នាក់ (ស្ត្រី ៤០នាក់ និងបុរស ១២៥នាក់) ក្នុងនោះចំនួនអ្នក ព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ១៣៣នាក់ (ស្រី៣៩នាក់ និងបុរស៩៤នាក់)  និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៣២នាក់។

    សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

    អត្ថបទទាក់ទង