ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិន​គាំទ្រ​ការ​នាំចូល​ជ្រូក​ពីក្រៅស្រុក ព្រោះ​វាជាការ​សម្លាប់​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ក្នុងស្រុក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1215
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិន​គាំទ្រ​ការ​នាំចូល​ជ្រូក​ពីក្រៅស្រុក ព្រោះ​វាជាការ​សម្លាប់​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ក្នុងស្រុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិន​គាំទ្រ​ការ​នាំចូល​ជ្រូក​ពីក្រៅស្រុក ព្រោះ​វាជាការ​សម្លាប់​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ក្នុងស្រុក

    ក្នុងពេល​អញ្ជើញ​ចុះទៅ​ពិនិត្យមើល​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាកសិករ នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា​ ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស មិន​គាំទ្រ​ការ​នាំចូល​ជ្រូក​ពី​ថៃ ព្រោះ​ជាការ​សម្លាប់​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​។​

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់ថា «​មាន​ក្រុមហ៊ុន​មួយ តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានស្នើ​សុំ​នាំ​ជ្រូក ១​លាន​ក្បាល​ពី​ថៃ​។ តែ​ខ្ញុំ​បាន​ចារ​ថា ឲ្យ​សិក្សា​សិន​»​។​

    លោកបន្តថា បើសិនជា​យល់ព្រម​ឲ្យ​នាំ​ជ្រូក​ចូល​ពី​ថៃ នោះ​ជាការ​សម្លាប់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​។ តែបើ​មានការ​នាំចូល​ជ្រូក​ពី​ក្រៅ គឺ​ត្រឹមតែ​បំពេញតម្រូវការ​ក្នុងស្រុក ដែល​យើង​ខ្វះខាត​ជាង ១០% បាន​ហើយ​។​

    ​ជាមួយនឹង​ប្រសាសន៍​ខាងលើនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ប្រជាកសិករ ដាំ​ដុះ​ដំណាំ​បង្ការ និង​ចិញ្ចឹមសត្វ ជាពិសេស​ជ្រូក ត្រី កង្កែប ជាដើម​៕​