ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានសន្តិភាព ទើបកម្ពុជាមានឱកាសគ្រប់យ៉ាង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1351
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានសន្តិភាព ទើបកម្ពុជាមានឱកាសគ្រប់យ៉ាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានសន្តិភាព ទើបកម្ពុជាមានឱកាសគ្រប់យ៉ាង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ប្រជាកសិករខ្មែរយើងនៅពេលនេះ មានជីវភាពកាន់តែធូរធារឡើង ដែលមានគ្រួសារខ្លះមានដីស្រែច្រើនហិកតាជាដើម ដែលកត្តាទាំងអស់នេះកើតឡើងទៅបានដោយសារប្រទេសយើងមានសុខសន្តិភាព។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យមើលការធ្វើស្រែ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារមានសន្តិភាពនេះហើយ យើងមានឱកាសគ្រប់យ៉ាង មានឱកាសធ្វើស្រែចំការ មានឱកាសរុករានដោះមីនរំដោះដីស្រែសម្រាប់ធ្វើកសិកម្ម ហើយកូនកសិករមានឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យថែមទៀតផង៕

អត្ថបទទាក់ទង