ខ្មែរប៉ុស្ដិ៍ Close

វៀតណាម ៣៨នាក់ ត្រូវអាជ្ញាធរខ្លួនមិនឱ្យចូលប្រទេសវិញខ្លាចឆ្លងកូវីដ-១៩, អាជ្ញាធរខ្មែរយកមកធ្វើចត្តាឡីស័ក

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1165
វៀតណាម ៣៨នាក់ ត្រូវអាជ្ញាធរខ្លួនមិនឱ្យចូលប្រទេសវិញខ្លាចឆ្លងកូវីដ-១៩, អាជ្ញាធរខ្មែរយកមកធ្វើចត្តាឡីស័ក វៀតណាម ៣៨នាក់ ត្រូវអាជ្ញាធរខ្លួនមិនឱ្យចូលប្រទេសវិញខ្លាចឆ្លងកូវីដ-១៩, អាជ្ញាធរខ្មែរយកមកធ្វើចត្តាឡីស័ក

(ព្រៃវែង)៖ ជនជាតិវៀតណាមចំនួន៣៨នាក់ ព្យាយាមឆ្លងដែនទៅប្រទេសខ្លួនវិញ តាមច្រកទ្វារព្រំដែនកោះរកា ត្រូវសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន ដើម្បីធ្វើចត្ដាឡីស័ក រយៈពេល១៤ថ្ងៃ នៅអនុវិទ្យាល័យកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ។

មូលហេតុ ដែលនាំឲ្យឃាត់ជនជាតិវៀតណាមទាំងនេះ យកទៅធ្វើចត្តាឡីស័ក ដោយសារពួកគេបានឆ្លងដែនទៅកាន់ប្រទេសរបស់ខ្លួនវិញ ហើយត្រូវបានហាមឃាត់។

មន្ត្រីច្រកទ្វារព្រំដែនកោះរការ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មានជនជាតិវៀតណាមជាច្រើនគ្រួសារ បានធ្វើដំណើរតាមទូកស្មាច់ ចំនួន៨គ្រឿង គោលបំណងឆ្លងដែនពីកម្ពុជាទៅវៀតណាម តាមច្រកដែនទឹកក្អមសំណរ ក្នុងទឹកដីខេត្តកណ្ដាល។ លុះក្រោយមកត្រូវបានមន្ត្រីច្រកទ្វារ ខាងវៀតណាមមិនអនុញ្ញាតឲ្យចូល ទើបធ្វើឲ្យពួកគេបកត្រឡប់មកក្រោយវិញ ដោយឆ្លងចូលទឹកដីច្រកព្រំដែនទឹកតាមច្រកកោះរកា ខេត្តព្រៃវែង។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ពួកគេបានធ្វើដំណើរចេញពីខេត្តបីផ្សេងគ្នា តាមបឹងទន្លេសាប៖ ក្នុងនោះខេត្តសៀមរាប ៥គ្រួសារ ខេត្តពោធិ៍សាត់ ១គ្រួសារ និងខេត្តបាត់ដំបង ១គ្រួសារ។ ជនជាតិវៀតណាមទាំងអស់មានចំនួន ៣៨នាក់ក្នុងនោះ មនុស្សចាស់ចំនួន១៤នាក់ (ស្រី៧) និងក្មេងចំនួន២៤នាក់ (ស្រី៨)។

បច្ចុប្បន្នជនជាតិវៀតណាមទាំងនោះ កំពុងត្រូវបានមន្ត្រីជំនាញធ្វើចត្តាឡីស័ក ក៏ដូចជាផ្ដល់ស្បៀងអាហារ រយៈពេល១៤ថ្ងៃ នៅក្នុងបរិវេណអនុវិទ្យាល័យកោះរកា ស្រុកពាមជរ ខេត្តព្រៃវែងទើបអនុញ្ញាតឲ្យចាកចេញពីប្រទេសកម្ពុជា៕

អត្ថបទទាក់ទង