ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ២នាក់ និងជាសះស្បើយថ្មីចំនួន ២នាក់បន្ថែមទៀត

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 2161
    ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ២នាក់ និងជាសះស្បើយថ្មីចំនួន ២នាក់បន្ថែមទៀតក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ២នាក់ និងជាសះស្បើយថ្មីចំនួន ២នាក់បន្ថែមទៀត

    ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះថា រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ២នាក់ និងជាសះស្បើយថ្មីចំនួន ២នាក់បន្ថែមទៀត។

    បើតាមក្រសួងសុខាភិបាល អ្នកដែលមានវិជ្ជមានកូវីដ-១៩ ២នាក់ថ្មីនោះគឺ បុរស​ជនជាតិខ្មែរ​ម្នាក់ និង​ស្ត្រី​ជនជាតិ​កា​ហ្សា​ក់​ស្តង់​ម្នាក់។ បុរស​ជនជាតិខ្មែរ​នោះ អាយុ ៣៤​ឆ្នាំ មាន​អាស័យដ្ឋាន នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ជា​អ្នក​បានធ្វើ​ដំណើរ ពី​ប្រទេស​ប៉ា​គី​ស្ថាន បន្ត​ជើងយន្តហោះ នៅ​ប្រទេស​ម៉ាឡេស៊ី មុនពេល​មកដល់​កម្ពុ​ជា​។ រីឯ​ស្ត្រី​ជនជាតិ​កា​ហ្សា​ក់ស្ត​ង់ អាយុ ៤២​ឆ្នាំ បានធ្វើ​ដំណើរ​ពី​ប្រទេស​កា​ហ្សា​ក់ស្ត​ង់ បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០​។

    ចំណែកឯអ្នកជាសះស្បើយចំនួន ២នាក់ថ្មីនេះរួមមាន៖

    ១) ​ស្ត្រីជន​ជាតិខ្មែរ អាយុ ៦០​ឆ្នាំ ដែលមាន​អាស័យដ្ឋាន​ស្នាក់នៅ​បុរី​ប៉េង​ហួត បឹង​ស្នោរ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ស​ហ​រដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ នៅ​ប្រទេស​ចិន មុនពេល​មកដល់​កម្ពុ​ជា​
    ២) កុមារីជនជាតិ​អាមេរិក ស្នាក់​នៅក្នុង​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា​ ដែលបានធ្វើ​ដំណើរ​ពីសហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មុន​មកដល់​កម្ពុជា​

    គួរបញ្ជាក់ថា បើគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសសរុបចំនួន ២៤៣នាក់ ជាសះស្បើយសរុបចំនួន ២០២នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ៤១នាក់ ក្នុងនោះសម្រាកព្យាបាលនៅពេទ្យរបស់រដ្ឋចំនួន ៣៩នាក់ និង ១នាក់ នៅក្នុងបន្ទប់ដាច់ដោយឡែករបស់ស្ថានទូតអាមេរិក។

    សូមអាននូវសេចក្ដីជូនដំណឹងលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

    អត្ថបទទាក់ទង