ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ៤នាក់បន្ថែមទៀតនៅថ្ងៃនេះ ខណៈពេលដែលគ្មានអ្នកឆ្លងថ្មី

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២០ កីឡា - សុខភាព 2330
    កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ៤នាក់បន្ថែមទៀតនៅថ្ងៃនេះ ខណៈពេលដែលគ្មានអ្នកឆ្លងថ្មីកម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ៤នាក់បន្ថែមទៀតនៅថ្ងៃនេះ ខណៈពេលដែលគ្មានអ្នកឆ្លងថ្មី

    ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។

    ក្រសួងបានគូសបានបញ្ជាក់ថា អ្នកជាសះស្បើយទាំង៤នាក់នោះរួមមាន៖

    • បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ
    • បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅស្រុកអង្គរបុរី ខេត្តតាកែវ
    • បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី
    • បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

    បុរសទាំង៤នាក់ខាងលើ ជាអ្នកដំណើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា។

    សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកឆ្លងសរុប២៤៣នាក់ (ស្ត្រី៤៧នាក់ និងបុរស១ ៩៦នាក់)ក្នុងនោះចំនួនអ្នកព្យាបាលជាសះ ស្បើយសរុបទូទាំងប្រទេស មានចំនួន ២១៤នាក់ (ស្រី៤៦នាក់និងបុរស១៦៨នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរ ពេទ្យរដ្ឋមានចំនួនសរុប២៩នាក់៕

    សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

    អត្ថបទទាក់ទង