ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចររថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដី ក្នុងអំឡុងពេលបើកដំណើរការសាកល្បងនូវសួនទឹកកម្សាន្ត GARDEN CITY WATER PARK

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1791
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចររថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដី ក្នុងអំឡុងពេលបើកដំណើរការសាកល្បងនូវសួនទឹកកម្សាន្ត GARDEN CITY WATER PARKរដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចររថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដី ក្នុងអំឡុងពេលបើកដំណើរការសាកល្បងនូវសួនទឹកកម្សាន្ត GARDEN CITY WATER PARK

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចររថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដីជាបណ្ដោះអាសន្ន ក្នុងអំឡុងពេល បើកដំណើរការសាកល្បងនូវសួនទឹកកម្សាន្ត ហ្គាដិន ស៊ីធី វិតធើ ផាក (GARDEN CITY WATER PARK)។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៩៖៣០នាទី សួនទឹកកម្សាន្ត ហ្គាដិន ស៊ីធី វ៉តធើ ផាក (GARDEN CITY WATER PARK) ស្ថិតនៅមហាវិថី ឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នឹងដាក់ឲ្យបើកដំណើរការសាកល្បងក្រោមអធិបតីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ដើម្បីឲ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានី ភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះរថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដីគ្រប់ប្រភេទ លើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ពេញមួយថ្ងៃ និងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ចាប់ពីម៉ោង០៦៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តខាងលើ មេត្តាជ្រាប និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់តាមទីតាំងខាងលើ តាមកាលបរិច្ឆេទដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់ បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖

អត្ថបទទាក់ទង