ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន ២នាក់ និងរកឃើញករណីឆ្លងថ្មីចំនួន ១នាក់ នៅថ្ងៃនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ កីឡា - សុខភាព 1496
កម្ពុជា ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន ២នាក់ និងរកឃើញករណីឆ្លងថ្មីចំនួន ១នាក់ នៅថ្ងៃនេះ កម្ពុជា ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន ២នាក់ និងរកឃើញករណីឆ្លងថ្មីចំនួន ១នាក់ នៅថ្ងៃនេះ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១4 ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ និងរកឃើញករណីឆ្លងថ្មីចំនួន ១នាក់បន្ថែមទៀតផងដែរ។

បើតាមក្រសួងសុខាភិបាល អ្នកជាសះស្បើយទាំង ២នាក់នោះរួមមាន៖

  1. បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល
  2. បុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ មានអាស័យដ្ឋាននៅភូមិជីមាន់ ឃុំក្រែក ស្រុកក្រែក ខេត្តត្បូងឃ្មុំ

ចំពោះករណីឆ្លងថ្មីចំនួន ១នាក់វិញគឺ ស្ត្រីជនជាតិខ្មែរ អាយុ ៥១ឆ្នាំ មានអាស័យដ្ឋាននៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ស្ត្រីរូបនេះ បានធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក ដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ហើយបានមកដល់កម្ពុជា នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ ព្រឹកថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកឆ្លងសរុប ២៧៣នាក់ (ស្ត្រី ៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២២៥នាក់ (ស្រី ៤៦នាក់ និងបុរស ១៧៩នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរ ពេទ្យរដ្ឋ និងឯកជនមានចំនួនសរុប ៤៨នាក់៕

សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង