ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ទៀត បានជាសះស្បើយនៅថ្ងៃនេះ និងមិនមានករណីឆ្លងថ្មីទេ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០ កីឡា - សុខភាព 1956
    ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ទៀត បានជាសះស្បើយនៅថ្ងៃនេះ និងមិនមានករណីឆ្លងថ្មីទេក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ទៀត បានជាសះស្បើយនៅថ្ងៃនេះ និងមិនមានករណីឆ្លងថ្មីទេ

    ក្រសួងសុខាភិបាល បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ទៀតហើយត្រូវបានព្យាបាលឱ្យជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ខណៈពេលមិនមានករណីឆ្លងថ្មីទេ។

    បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នកជំងឺទាំង ៤នាក់នេះរួមមាន៖

    1. បុរសជនជាតិខ្មែរ អាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិស ឃុំធីយោ ស្រុកចម្ការលើ ខេត្តកំពង់ចាម ជាអ្នកដំណើរមកពីប្រទេសរុស្ស៊ី ដោយបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី
    2. បុរសជនជាតិខ្មែរ អាយុ៣១ឆ្នាំ មានអាសយដ្ឋាននៅភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលបានវិលត្រឡប់ពីប្រទេសម៉ាលីមកវិញ កាលពីថ្ងៃទី ១០ ខែកក្កដា
    3. បុរសជនជាតិខ្មែរ អាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីមកដល់កម្ពុជាកាលពីថ្ងៃទី ២៣ ខែកក្កដា កន្លងទៅ
    4. បុរសជនជាតិខ្មែរ អាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន ផ្លាស់ប្ដូរជើងហោះហើរនៅប្រទេសម៉ាឡេស៊ី និងមកដល់កម្ពុជាកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០កន្លងទៅ

    បន្ថែមពីលើនេះក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជា មានរកឃើញអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ២៧៣នាក់ (ស្ត្រី ៥៤នាក់ និងបុរស ២១៩នាក់)។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ២២៩នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹម ៤៤នាក់ប៉ុណ្ណោះ។

    សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

    អត្ថបទទាក់ទង