ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន ជូនពរជនរួមជាតិ សប្បាយរីករាយក្នុងឱកាសថ្ងៃឈប់សម្រាក តែត្រូវថែរក្សាសុខភាពកុំឆ្លងជំងឺកូវីដ-១៩ និងចៀសវាងគ្រោះថ្នាក់ចរាចរណ៍

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០ នគរគំនិត 1649
    សម្តេចតេជោ ហ៊ុន សែន ជូនពរជនរួមជាតិ សប្បាយរីករាយក្នុងឱកាសថ្ងៃឈប់សម្រាក តែត្រូវថែរក្សាសុខភាពកុំឆ្លងជំងឺកូវីដ-១៩ និងចៀសវាងគ្រោះថ្នាក់ចរាចរណ៍សម្តេចតេជោ ហ៊ុន សែន ជូនពរជនរួមជាតិ សប្បាយរីករាយក្នុងឱកាសថ្ងៃឈប់សម្រាក តែត្រូវថែរក្សាសុខភាពកុំឆ្លងជំងឺកូវីដ-១៩ និងចៀសវាងគ្រោះថ្នាក់ចរាចរណ៍

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហោះសារជូនពរដល់បងប្អូនជនរួមជាតិ និងមន្ត្រីរាជការទាំងអស់ សូមសប្បាយរីករាយក្នុងឱកាសឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំថ្មី ហើយសូមឲ្យការធ្វើដំណើរកម្សាន្តទីជិតឆ្ងាយជួបតែសុខសុវត្ថិភាព។

    ជាពិសេសជាងនេះទៀតនោះ សម្តេចក៏មិនភ្លេចដែរ អំពាវនាវដល់បងប្អូនជនរួមជាតិ ត្រូវថែរក្សាសុខភាពកុំឲ្យឆ្លងជំងឺកូវីដ-១៩ ហើយសូមបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

    សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការយ៉ាងដូច្នេះថា «សូមជូនពរបងប្អូនជនរួមជាតិ និងមន្រ្តីរាជការ បានសម្រាកសប្បាយរីករាយជួបជុំក្រុមគ្រួសារ និងសុខសប្បាយក្នុងការធ្វើដំណើរ ទៅកាន់ទីរមណីយដ្ឋានជិតឆ្ងាយទូទាំងប្រទេស។ ទន្ទឹមនឹងនះដែរសូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព កុំឲ្យឆ្លងជំងឺកូវីដ-១៩ ហើយសូមបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ អរគុណសន្តិភាព»។

    សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានចេញអនុក្រឹត្យផ្លូវការ ស្តីពីការអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកការងារចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ សងថ្ងៃបុណ្យចូលឆ្នាំថ្មី។ ការឈប់សម្រាកនេះ ផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋ អាចមានពេលវេលាច្រើនថ្ងៃ ក្នុងការធ្វើដំណើរកម្សាន្ត ទៅស្រុកកំណើតផងដែរ៕

    អត្ថបទទាក់ទង