ខ្មែរប៉ុស្ដិ៍ Close

    ដំណឹងរីករាយ! ក្រសួងសុខាភិបាល ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយ ៩នាក់បន្ថែមទៀត និងមិនមានករណីឆ្លងថ្មីទេ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០ កីឡា - សុខភាព 1462
    ដំណឹងរីករាយ! ក្រសួងសុខាភិបាល ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយ ៩នាក់បន្ថែមទៀត និងមិនមានករណីឆ្លងថ្មីទេដំណឹងរីករាយ! ក្រសួងសុខាភិបាល ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយ ៩នាក់បន្ថែមទៀត និងមិនមានករណីឆ្លងថ្មីទេ

    ក្រសួងសុខាភិបាល បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ-១៩ ចំនួន ៩នាក់បន្ថែមទៀត ត្រូវបានព្យាបាលឱ្យជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ខណៈពេលដែលមិនមានករណីឆ្លងថ្មីនោះទេ។

    បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នកជំងឺទាំង ៩នាក់នេះរួមមាន៖

    1. ស្ត្រីជនជាតិកាណាដា អាយុ៤១ឆ្នាំ បានធ្វើដំណើរមកពីប្រទេសអ៊ូបេគីស្ថាន (Ubekiztan) ឆ្លងកាត់តាមឌូបៃ និងបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីពេទ្យរ៉ូយ៉ាល់ភ្នំពេញ។
    2. ស្ត្រីជនជាតិអាម៉េរិកកាំងអាយុ២៥ឆ្នាំ ជាអ្នកធ្វើដំណើរពីប្រទេសអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
    3. ស្ត្រីជនជាតិខ្មែរអាយុ២៧ឆ្នាំ ស្នាក់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលបានវិលត្រឡប់មកពីប្រទេសម៉ាលី មកកាន់កម្ពុជានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
    4. ស្ត្រីជនជាតិខ្មែរអាយុ១៣ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចម្ការមន រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ។
    5. បុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
    6. បុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ ស្នាក់នៅនៅភូមិ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ។
    7. បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិព្រែក ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
    8. បុរសជនជាតិខ្មែរ អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។
    9. បុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិកាញចុង ឃុំត្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

    បន្ថែមពីលើនេះក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ២៧៣នាក់ (ស្ត្រី ៥៤នាក់ និងបុរស ២១៩នាក់)។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ២៣៨នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹម ៣៥នាក់ប៉ុណ្ណោះ។

    សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

    អត្ថបទទាក់ទង