ខ្មែរប៉ុស្ដិ៍ Close

    កសិផលកម្ពុជាចំនួន ១៨ប្រភេទ​ បាននាំចេញទៅកាន់ទីផ្សារកូរ៉េ ​និង២មុខទៀត កំពុងដាក់ពាក្យស្នើសុំ​

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ នគរគំនិត 918
    កសិផលកម្ពុជាចំនួន ១៨ប្រភេទ​ បាននាំចេញទៅកាន់ទីផ្សារកូរ៉េ ​និង២មុខទៀត កំពុងដាក់ពាក្យស្នើសុំ​កសិផលកម្ពុជាចំនួន ១៨ប្រភេទ​ បាននាំចេញទៅកាន់ទីផ្សារកូរ៉េ ​និង២មុខទៀត កំពុងដាក់ពាក្យស្នើសុំ​

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ដើម្បីសម្តែងការគួរសម និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

    មានប្រសាសន៍នាឱកាសនេះ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរ គុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលបាន​ជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាក្នុងរយៈពេលកន្លងមក។ ជំនួយដ៏មានតម្លៃនេះ ពិតជាបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន ដែលបានស្តែងចេញជាលទ្ធផលយ៉ាងជាក់ច្បាស់ដូចយើងបានឃើញនាពេលបច្ចុប្បន្ន។

    ជាក់ស្តែងគម្រោងចំនួន ៣៦បាននិងកំពុងអនុវត្ត និងមួយចំនួនត្រូវបានបញ្ចប់ ការបណ្តុះបណ្តាលធនធានមនុស្ស គម្រោងជួយលើកកំពស់ផលិតភាពផលិតកម្ម និងពូជដំឡូងបារាំងនៅខេត្តមណ្ឌលគីរីដែលសហការអនុវត្តដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម គម្រោងបង្កាត់ពូជពោតនៅស្ថានីយបន្ទាយដែកសហការអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម គម្រោងជំរុញផលិតកម្មបន្លែនៅខេត្តមណ្ឌលគីរី អគារអន្តេវាសិកដ្ឋានថ្មីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង ខេត្តស្វាយរៀង។ល។

    ដើម្បីរក្សានិរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានលើកសំណើជូនឯកឧត្តមឯកអគ្គរដ្ឋ ទូតពិនិត្យពិចារណាដើម្បីធ្វើការគាំទ្រលើការអភិវឌ្ឍអនុវិស័យសំខាន់មួយចំនួនដូចជា៖ – ការស្រាវជ្រាវ និងផលិតពូជពោតបំណងបង្កើនផលិតភាពផលិតកម្មពោតកម្ពុជាដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការសម្រាប់វិស័យផលិតកម្មចំណីសត្វ – ការជំរុញផលិតកម្មដំឡូងបារាំង និងការផលិតពូជ ធានាបរិមាណផ្គត់ផ្គង់ កាត់បន្ថយការនាំចូល-អភិវឌ្ឍវារីវប្បកម្មទឹកសាប-ហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើផលិតកម្មបន្លែ (ផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រព) ដែលបច្ចុប្បន្នវិស័យនេះកំពុងមាននិន្នាការវិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សស្របតាមការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម – ជួយរៀបចំបង្កើតទីផ្សារបោះដុំកសិផល ជាពិសេសបន្លែនៅរាជធានីភ្នំពេញ ​និងតាមបណ្តាខេត្តដែលមានសក្តានុពល។ល។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលកូរ៉េដែលបានអនុញ្ញាតឲ្យកសិផលកម្ពុជានាំចេញទៅកាន់ទីផ្សារកូរ៉េចំនួន ១៨ប្រភេទ រួចមកហើយរួមទាំងស្វាយកែវរមៀតស្រស់ផង ហើយនៅមាន ២មុខទៀតដែលអគ្គនាយកដ្ឋានកសិកម្មកំពុងដាក់ពាក្យស្នើសុំ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថារដ្ឋា ភិបាលកូរ៉េ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតនឹងបន្តជួយគាំទ្រ ដល់ការអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែមានការរីកចម្រើនថែមទៀតនាពេលអនាគត។

    បន្ទាប់ពីបានទទួលព័ត៌មានស្តីពីការអភិវឌ្ឍវិស័យកសិកម្ម និងសមិទ្ធផលសំខាន់ៗដែលភាគីទាំង ពីរសម្រេចនាពេលកន្លងមក ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋ មន្រ្តី និងសហការីដែលបានផ្តល់កិច្ចសការបានយ៉ាងល្អប្រសើរក្នុងការអនុវត្តគម្រោងនានាទាក់ ទងការអភិវឌ្ឍវិស័យកសិកម្ម។ ជាក់ស្តែងគម្រោងអភិវឌ្ឍវិស័យព្រៃឈើ ផលិតកម្មដំណាំបន្លែ ការងារស្រាវជ្រាវ ផ្សព្វផ្សាយ ផលិតកម្មពូជ ការនាំចេញ ការងារបណ្តុះបណ្តាលធនធានមនុស្ស ដែលកំពុងអនុវត្តទទួលបានលទ្ធផលជាផ្លែផ្កា ហើយសង្ឃឹមថាគម្រោងនេះនឹងទទួលបានជោគ ជ័យយ៉ាងល្អប្រសើរ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

    ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ដូច្នេះក្នុងអាណត្តិរបស់លោក នឹងបន្តសហការ និងគាំទ្រនូវរាល់សកម្ម ភាពគម្រោងនានាដែលបាននិងកំពុងអនុវត្តឲ្យដំណើរការទៅដោយរលូន និងសម្រេចទទួលបានជោគជ័យ និងជាពិសេសពិនិត្យពិចារណាលើគម្រោងថ្មីៗដែលជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម និងជាពិសេសនឹងនាំយកនូវរាល់សំណើរបស់ឯកឧត្តមរដ្ឋមន្រ្តីទៅពិនិត្យពិចារណាឲ្យ បានស៊ីជម្រៅ ដើម្បីផ្តល់ការគាំទ្រជាជំហានៗតាមការចាំបាច់ ក្នុងបំណងចូលរួមអភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើនសមស្របតាមបរិបទនៃការប្រកួតប្រជែងទីផ្សារ កំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច។

    សូមបញ្ជាក់ថា កសិផលកម្ពុជាទាំង ១៨ប្រភេទ ដែលបាននាំចេញទៅកាន់ទីផ្សារកូរ៉េរួមមាន៖ គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់ក្រៀម ដំណាប់ស្វាយ ស្វាយស្រស់ ចំណិតផ្លែ ញក្រៀម ម្សៅញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់ផ្លែម្នាស់ ផ្សិតលីងជឺ សណ្តែកផ្កាយ ស្លឹកទៀបបារាំង ម្សៅម្រុំ និងស្លឹកគ្រៃ៕

    អត្ថបទទាក់ទង