ខ្មែរប៉ុស្ដិ៍ Close

    អង្គការប៉ាសឺរ៉ែលនុយមេរិក កម្ពុជា ‌(PNC) និងដៃគូសហការក្រុមហ៊ុន ទទួលថវិកាពីគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញចំនួន ៥៨៤ លាន រៀលដើម្បីបណ្តុះបណ្តាល ជំនាញព័ត៌មានវិទ្យាដល់យុវជនខ្មែរ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២០ បច្ចេកវិទ្យា 2253
    អង្គការប៉ាសឺរ៉ែលនុយមេរិក កម្ពុជា ‌(PNC) និងដៃគូសហការក្រុមហ៊ុន ទទួលថវិកាពីគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញចំនួន ៥៨៤ លាន រៀលដើម្បីបណ្តុះបណ្តាល ជំនាញព័ត៌មានវិទ្យាដល់យុវជនខ្មែរអង្គការប៉ាសឺរ៉ែលនុយមេរិក កម្ពុជា ‌(PNC) និងដៃគូសហការក្រុមហ៊ុន ទទួលថវិកាពីគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញចំនួន ៥៨៤ លាន រៀលដើម្បីបណ្តុះបណ្តាល ជំនាញព័ត៌មានវិទ្យាដល់យុវជនខ្មែរ

    អង្គការបណ្តុះបណ្តាលជំនាញព័ត៌មានវិទ្យាដល់យុវជនក្រីក្រ ប៉ាសឺរ៉ែលនុយមេរិក កម្ពុជា ‌(PNC) និងដៃគូសហការក្រុមហ៊ុនចំនួន៥ដូចជា៖ Lyhour PayPro, SingMeng Telemedia, Codingate, Atech, និងIdealing Consulting បានទទួលសហហិរញ្ញប្បទានពី គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ្ (SDF)ដែលមានគោលបំណងក្នុងការដោះស្រាយបញ្ហា កង្វះខាតកំលាំងពលកម្មជំនាញព្រមទាំងជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយប្រទេសដែលមានប្រាក់ចំណូលពីមធ្យមកម្រិតទាបទៅប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ខាងមុខនេះ។គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញជាទីភ្នាក់ងារផ្តល់មូលនិធិមួយរបស់រដ្ឋាភិបាលក្នុងការគាំទ្រលើការអភិវឌ្ឍជំនាញដើម្បីឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម និង បច្ចេកវិទ្យានៅក្នុងទីផ្សារការងារ។ ការផ្តល់ថវិការរបស់គម្រោងមូលនិធិត្រូវបានបែងចែកជា៤ដំណាក់កាលដូចតទៅ៖ ដំណាក់កាលទីមួយថវិកាចំនួន ១០% ត្រូវបានផ្តល់បន្ទាប់ពីចុះកិច្ចសន្យា។

    ដំណាក់កាលទីពីរ ៤០% ត្រូវបានផ្តល់បន្ទាប់ពីដំណើរការជ្រើសរើសនិស្សិតត្រូវបានចប់រួចរាល់។ ដំណាក់កាលទីបី ៣០% នឹងផ្តល់នាពាក់កណ្តាលនៃការអនុវត្តវគ្គបណ្តុះបណ្តាល និង ២០% ចុងក្រោយទៀត នឹងត្រូវប្រគល់ឱ្យបន្ទាប់ពីវគ្គបណ្តុះបណ្តាលសម្រេចបានតាមសូចនាករទាំងឡាយ ដែលបានចែងក្នុងសំណើគម្រោង។ គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញបានឧបត្ថម្ភទឹកប្រាក់សរុប ចំនួន ៥៨៤,០០០,០០០ រៀល ស្មើនឹង ១៤៦,០០០ ដុល្លារសហរដ្ឋអាមេរិក។ អង្គការប៉ាសឺរ៉ែលនុយមេរិកកម្ពុជា និងដៃគូសហការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ្ ដែលបានចូលរួមចំណែកជាថវិកាក្នុងការបណ្តុះបណ្តាលដល់និស្សិតក្រីក្រខ្មែរចំនួន ៧៣ រូបដែលសព្វថ្ងៃកំពុងតែទទួលការបណ្តុះបណ្តាល ជំនាញ ក្នុងវិស័យព័ត៌មានវិទ្យា ដើម្បីត្រៀមខ្លួនចូលក្នុងទីផ្សារការងារនាពេលដ៏ខ្លីខាងមុខនេះ។ ក្នុងការរួមចំណែកគាំទ្រនិងបង្កើនកម្លាំងពលកម្មជំនាញនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានសក្កានុពល អង្គការប៉ាសឺរ៉ែលនុយមេរិកកម្ពុជា (PNC) និងដៃគូសង្ឃឹម និងជឿជាក់ថាការទទួលបានជំនួយឧបត្ថម្ភនេះ នឹងជួយក្នុងការអភិវឌ្ឍជំនាញដល់យុវជនកម្ពុជានាពេលអនាគត។

    អង្គការប៉ាសឺរ៉ែលនុយមេរិក (PN)គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញមួយរបស់ប្រទេសបារាំងដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ មានគោលបំណងជួយយុវជនក្រីក្រ ដែលប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ចំនួន៣ប្រទេសគឺ ប្រទេសកម្ពុជា ហ្វីលីពីន និងប្រទេសវៀត ណាម ដើម្បីទទួលបាននូវភាពជោគជ័យក្នុងការងាររបស់ពួកគេតាមរយៈការអប់រំបណ្តុះបណ្តាលទាំងបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងឧស្សាហកម្មឌីជីថល។ http://www.passerellesnumeriques.org/

    គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គឺបង្កើតឡើងដើម្បីកៀរគរឱ្យ មានការចូលរួមពីវិស័យឯកជន និងក្លាយជាវេទិការហរិញ្ញប្បទានដ៏មានទំនុកចិត្ត។ គោលដៅ រួម របស់គម្រោងគឺកាត់បន្ថយគំលាតនៃជំនាញនិងប្រែក្លាយប្រទេសកម្ពុជាពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មទៅជាកម្លាំងពលកម្មជំនាញដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ