ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន មានក្តីសោមនស្សរីករាយបំផុត ដែលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយទាំងអស់!

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ នគរគំនិត 1254
    សម្តេចតេជោ ហ៊ុន សែន មានក្តីសោមនស្សរីករាយបំផុត ដែលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយទាំងអស់!សម្តេចតេជោ ហ៊ុន សែន មានក្តីសោមនស្សរីករាយបំផុត ដែលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយទាំងអស់!

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចបានផ្ញើសារជូនពរបងប្អូនជនរួមខ្មែរ និងសម្តេចបានបង្ហាញក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលកម្បុជា បានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយសរុបទាំងអស់២៧៤នាក់ ដែលនេះជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជា។

    សម្តេចបានលើកឡើងថា«ខ្ញុំសូមចូលរួមរីករាយជាមួយដំណឹងពីក្រសួងសុខាភិបាលដែលបានបញ្ជាក់ថា នៅក្នុងដំណាក់កាលទី២នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលមានអ្នកជំងឺ ២៧៤ នាក់ គឺមកដល់យប់មិញនេះអ្នកជំងឺទី ២៧៤ ដែលជាអ្នកជំងឺកូវីដ-១៩ចុងក្រោយ បានព្យាបាលជាសះស្បើយហើយ។ នេះជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជាយើង»។

    សម្តេចបន្តថា«ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សូមបងប្អូនបន្តចូលរួមថែរក្សាសុខភាពអនាម័យអោយបានល្អ កុំអោយឆ្លងកូវីដ-១៩អោយសោះ។ សូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល ហើយពាក់ម៉ាសនៅកន្លែងចាំបាច់ ដូជានៅកន្លែងទីប្រជុំជនដែលមានមនុស្សច្រើនអ៊ូអរដូចជាក្នុងពិធីបុណ្យនៅតាមវត្តអារាមជាដើម។

    សូមបងប្អូនធ្វើដំណើរសុខសប្បាយតាមផ្លូវ និងបានជួបជុំក្រុមគ្រួសារធ្វើបុណ្យទានក្នុងរដូវភ្ជុំបិណ្ឌសប្បាយរីករាយទាំងអស់គ្នានៅទូទាំងប្រទេស»។

    អត្ថបទទាក់ទង