ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជាថ្មី អរគុណជនរួមជាតិដែលបានគាំទ្រសារ នយោបាយរបស់សម្តេច​ គឺ «អរគុណសន្តិភាព»

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 3984
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជាថ្មី អរគុណជនរួមជាតិដែលបានគាំទ្រសារ នយោបាយរបស់សម្តេច​ គឺ «អរគុណសន្តិភាព»សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជាថ្មី អរគុណជនរួមជាតិដែលបានគាំទ្រសារ នយោបាយរបស់សម្តេច​ គឺ «អរគុណសន្តិភាព»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជាថ្មីម្តងទៀត អរគុណដល់បងប្អូនជនរួមជាតិដែលបានគាំទ្រសារនយោបាយរបស់សម្តេច គឺ «អរគុណសន្តិភាព» ដែលសម្តេចយល់ថា មានតម្លៃមិនសាបសូន្យមិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។

ក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ថា មនុស្សទាំងអស់ត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព។ សម្តេចតេជោបានបន្ថែមថា «អរគុណសន្តិភាព» បានក្លាយទៅជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាព។

គួរបញ្ជាក់ថា ពាក្យ «អរគុណសន្តិភាព» គឺជាពាក្យមួយឃ្លា ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីផ្ញើសារជូនដល់ប្រជាជាតិ ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ ពាក្យមួយឃ្លានេះ ត្រូវបានជនរួមជាតិបង្ហាញការគាំទ្រ និងបានយកទៅបិទ និងលើកបដារព្រោងព្រាតតាមរបងក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋ នៅតាមរាជធានី-ខេត្ត នៅទូទាំងប្រទេសផងដែរ៕

អត្ថបទទាក់ទង