ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ទៀតបានជាសះស្បើយ ខណៈមិនមានអ្នកឆ្លងថ្មីនោះទេ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1262
    ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ទៀតបានជាសះស្បើយ ខណៈមិនមានអ្នកឆ្លងថ្មីនោះទេក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ទៀតបានជាសះស្បើយ ខណៈមិនមានអ្នកឆ្លងថ្មីនោះទេ

    ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ ពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ និងមិនមានករណីវិជ្ជមានវីរុសកូរីដ-១៩ថ្មីនោះទេ។

    អ្នកជាសះស្បើយម្នាក់នោះគឺ បុរសជនជាតិអង់គ្លេសអាយុ ៥៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ Apartment មួយកន្លែង ក្នុងសង្កាត់បឹងកក់២ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសអង់គ្លេស ដោយឆ្លងកាត់ប្រទេសហូឡង់ ហើយបានបន្តជើងហោះហើរនៅ ប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបាន លទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប២៧៦នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២២នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋចំនួន ១នាក់៕

    អត្ថបទទាក់ទង