ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១នាក់ នៅថ្ងៃនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1192
ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១នាក់ នៅថ្ងៃនេះក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១នាក់ នៅថ្ងៃនេះ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីករណីវិជ្ជមានវីរុសកូរីដ-១៩ ថ្មីចំនួន ១នាក់ និងមិនមានអ្នកជាសះស្បើយថ្មីទេ។

អ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១នាក់នោះគឺ បុរសជនជាតិចិន អាយុ ២៨ឆ្នាំ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន ដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២៧៧នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋចំនួន ២នាក់៕

អត្ថបទទាក់ទង