ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាលច្រានចោលព័ត៌មានចែកចាយតគ្នាតាម Facebook ពាក់ព័ន្ធការផ្សំថ្នាំខ្មែរព្យាបាលជំងឺគ្រុនឈីក

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 2141
    ក្រសួងសុខាភិបាលច្រានចោលព័ត៌មានចែកចាយតគ្នាតាម Facebook ពាក់ព័ន្ធការផ្សំថ្នាំខ្មែរព្យាបាលជំងឺគ្រុនឈីកក្រសួងសុខាភិបាលច្រានចោលព័ត៌មានចែកចាយតគ្នាតាម Facebook ពាក់ព័ន្ធការផ្សំថ្នាំខ្មែរព្យាបាលជំងឺគ្រុនឈីក

    (ភ្នំពេញ)៖ បន្ទាប់ពីមានការផ្សព្វផ្សាយមួយចំនួន ក្នុងបណ្តាញ Facebook ពាក់ព័ន្ធការផ្សំថ្នាំខ្មែរព្យាបាលជំងឺគ្រុនឈីក ហើយត្រូវបានគេចែករំលែកតៗគ្នាព្រោងព្រាតនោះ, នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមកច្រានចោលនូវព័ត៌មានពិនិត្យនេះ។

    លោកស្រី ឱ វណ្ឌឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយបែបនេះ។ សុំបញ្ឈប់ការផ្សាយ ឬចែកចាយព័ត៌មានបែបនេះ។ សុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន។ សុំបងប្អូនមានការប្រុងប្រយ័ត្ន បើមានបញ្ហាសុខភាព ចាំបាច់ត្រូវស្វែងរកការព្យាបាលនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក»។

    សូមជម្រាបថា គណនី Facebook មួយចំនួនបានបង្ហោះនូវព័ត៌មានថា ចែកណាំវ៉ាខ្ចី២ផ្លែ ជីត្រចៀកជ្រូក ៧សន្លឹក ទឹកដូងខ្ចី១ផ្លែក អាចព្យាបាលជំងឺគ្រុនឈីកបាន ហើយព័ត៌មាននេះត្រូវបានចែកចាយបន្តគ្នាយ៉ាងផុសផុល ប៉ុន្តែនៅពេលនេះត្រូវបានក្រសួងសុខាភិបាល ចេញមកច្រានចោល និងបញ្ជាក់ថា បើមានបញ្ហាសុខាភាពសូមប្រជាពលរដ្ឋ ទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដែលនៅជិត៕

    អត្ថបទទាក់ទង