ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១នាក់បន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាករណីនាំចូល

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ កីឡា - សុខភាព 1236
    ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១នាក់បន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាករណីនាំចូលរូបភាពបង្ហាញពីការធ្វើតេស្តរកមើលកូវីដ១៩នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

    ក្រសួងសុខាភិបាលបានអោយដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ៨ ខែតុលា ឆ្នាំ ២០២០ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ពីការរកឃើញករណីវិជ្ជមានវីរុសកូរីដ-១៩ ថ្មីចំនួន ១នាក់ ដែលជាករណីនាំចូល និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។

    បើតាមក្រសួងសុខាភិបាល អ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនោះគឺជា បុរសជនជាតិឥណ្ឌូណេស៊ី អាយុ២៦ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ឆ្លងកាត់តាមប្រទេសសឹង្ហបុរី តាមជើងហោះហើរ មកដល់កម្ពុជាកាលពីថ្ងៃទី ៦ តុលា ២០២០។ បច្ចុប្បន្ន អ្នកជំងឺរូបនេះត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។

    ក្រសួងបានបញ្ជាក់ថា អ្នករួមដំណើរជាមួយអ្នកជំងឺរូបនេះចំនួន ១១២នាក់ ដែលបច្ចុប្បន្នត្រូវតម្រូវអោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ក្នុងនោះ ៤៩នាក់ ស្នាក់នៅក្នុងវិទ្យាល័យបុរី ១០០ខ្នង ៣២នាក់ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ៩នាក់ស្នាក់នៅសណ្ឋាគារមួយផ្សេងទៀតក្នុងរាជធានីភ្នំពេញ ២នាក់ទៀតស្នាក់នៅសណ្ឋាគារមួយផ្សេងទៀតក្នុងរាជធានីភ្នំពេញ និង១នាក់ទៀតស្នាក់នៅក្នុងស្ថានទូតសឹង្ហបុរី។

    សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២៨១នាក់ (ស្រី្ត ៥៦នាក់ និងបុរស ២២៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបនៅទូទាំងប្រទេស មានចំនួន ២៧៦នាក់ (ស្រី ៥៤នាក់ និងបុរស ២២២នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋកើនឡើងដល់ចំនួន ៥នាក់៕

    សូមអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុករបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

    អត្ថបទទាក់ទង