ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩មួយករណីលើស្ត្រីជនជាតិបារាំង និងពុំមានករណីជាសះស្បើយនោះទេនៅព្រឹកថ្ងៃសៅរ៍នេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ កីឡា - សុខភាព 1301
    កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩មួយករណីលើស្ត្រីជនជាតិបារាំង និងពុំមានករណីជាសះស្បើយនោះទេនៅព្រឹកថ្ងៃសៅរ៍នេះកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩មួយករណីលើស្ត្រីជនជាតិបារាំង និងពុំមានករណីជាសះស្បើយនោះទេនៅព្រឹកថ្ងៃសៅរ៍នេះ

    ក្រសួងសុខាភិបាលបានអោយដឹងនៅព្រឹកថ្ងៃសៅរ៍ ទី ១០ ខែតុលា ឆ្នាំ ២០២០ នេះ ពីការរកឃើញករណីវិជ្ជមានវីរុសកូរីដ-១៩ ថ្មីចំនួន ១នាក់ ដែលជាករណីនាំចូល និងពុំមានអ្នកជាសះស្បើយឡើយ។

    បើតាមក្រសួងសុខាភិបាល អ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនោះគឺជា ស្ត្រីជនជាតិបារាំង អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសបារាំង តាមជើងហោះហើរ ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង និងមកដល់កម្ពុជាកាលពីថ្ងៃទី ៨ តុលា ២០២០។ បច្ចុប្បន្ន អ្នកជំងឺរូបនេះត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។

    សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២៨៣នាក់ (ស្រី្ត ៥៧នាក់ និងបុរស ២២៦នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបនៅទូទាំងប្រទេស មានចំនួន ២៧៧នាក់ (ស្រី ៥៥នាក់ និងបុរស ២២២នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ៦នាក់៕

    សូមអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុករបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

    អត្ថបទទាក់ទង