ខ្មែរប៉ុស្ដិ៍ Close

    អភិបាលរាជធានីភ្នំពេញ៖ ផ្លូវលេខ៣៧១ ត្រូវបានបើកដំណើរការចរាចរឡើងវិញហើយ នៅព្រឹកនេះ !

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 991
    អភិបាលរាជធានីភ្នំពេញ៖ ផ្លូវលេខ៣៧១ ត្រូវបានបើកដំណើរការចរាចរឡើងវិញហើយ នៅព្រឹកនេះ !អភិបាលរាជធានីភ្នំពេញ៖ ផ្លូវលេខ៣៧១ ត្រូវបានបើកដំណើរការចរាចរឡើងវិញហើយ នៅព្រឹកនេះ !

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះថា អាជ្ញាធរបានបើកដំណើរការចរាចរលើផ្លូវលេខ៣៧១ឡើងវិញហើយ នៅព្រឹកនេះ បន្ទាប់ពីផ្លូវនេះត្រូវបានអាជ្ញាធរបិទទាំងស្រុងកាលពីយប់មិញ ដើម្បីបូមទឹកនៅចំណុចស្ថានីយបឹងទំពុន រំដោះទឹកជន់លិចក្នុងរាជធានីភ្នំពេញ។

    លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា «ផ្លូវលេខ ៣៧១ យើងបើកដំណើរការចរាចរឡើងវិញហើយ បងប្អូនប្រជាពលរដ្ឋអាចធ្វើចរាចរលើផ្លូវនេះដូចធម្មតា»។

    សូមជម្រាបថា ដោយសារតែទឹកភ្លៀងជន់លិចខ្លាំង ក្នុងរាជធានីភ្នំពេញ នាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចបញ្ជាឲ្យបិទមហាវិថី ៣៧១ ទាំងស្រុងនៅយប់មិញនេះ ដើម្បីបូមទឹកនៅចំណុចស្ថានីយបឹងទំពុន ធ្វើយ៉ាងរំដោះទឹកដែលបានជន់លិចឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន៕

    អត្ថបទទាក់ទង