ខ្មែរប៉ុស្ដិ៍ Close

ដំណឹងរីករាយ! កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ២នាក់បន្ថែមទៀតគិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ កីឡា - សុខភាព 1233
ដំណឹងរីករាយ! កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ២នាក់បន្ថែមទៀតគិតត្រឹមព្រឹកថ្ងៃសៅរ៍នេះដំណឹងរីករាយ! កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ២នាក់បន្ថែមទៀតគិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងនៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០ នេះថា ខ្លួនបានព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ២នាក់បន្ថែមទៀត ខណៈពេលដែលគ្មានករណីឆ្លងថ្មីនោះទេ។

បើតាមក្រសួងសុខាភិបាល អ្នកជំងឺដែលបានជាសះស្បើយទាំងពីរនាក់នោះគឺ៖

  • បុរសជនជាតិបារាំងអាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសបារាំង និងបានឆ្លងកាត់ប្រទេសសឹង្ហបុរី ហើយមកដល់កម្ពុជា កាលពីថ្ងៃទី ២០ កញ្ញា ២០២០ កន្លងទៅ។
  • ស្ត្រីជនជាតិឥណ្ឌា អាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីទីក្រុងដេលី ប្រទេសឥណ្ឌា និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២០ កញ្ញា ២០២០

គួរបញ្ជាក់ថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃសៅរ៍ទី២៤ ខែតុលា ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៨៧នាក់ (ស្រី្ត ៥៨នាក់ និងបុរស ២២៩នាក់) ក្នុងនោះចំនួនអ្នកដែលត្រូវបានព្យាបាលជាសះស្បើយសរុបនៅទូទាំងប្រទេស មានចំនួន ២៨៣នាក់ (ស្រី៥៧នាក់ និងបុរស២២៦នាក់) និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅសល់ចំនួន ៤នាក់ទៀតប៉ុណ្ណោះ៕

អត្ថបទទាក់ទង