ខ្មែរប៉ុស្ដិ៍ Close

    មូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាគឺជាឆ្អឹងខ្នងពង្រឹង ពង្រីកសេដ្ឋកិច្ច

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1010
    មូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាគឺជាឆ្អឹងខ្នងពង្រឹង ពង្រីកសេដ្ឋកិច្ចមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាគឺជាឆ្អឹងខ្នងពង្រឹង ពង្រីកសេដ្ឋកិច្ច

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា មូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា គឺជាឆ្អឹងខ្នងពង្រឹង ពង្រីកសេដ្ឋកិច្ច។

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីបានថ្លែងដូច្នេះ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំ ពិភាក្សាដំណើរការប្រព្រឹត្តទៅ នៃមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ជាមួយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអនុប្រធានកិត្តិយសមូលនិធិ, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អ្នកឧកញ៉ា និងលោកឧកញ៉ាមួយចំនួនទៀត។

    ក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្រ្តីពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ ដល់ការងារបង្កើតមូលនិធិដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនេះ ដោយសារជាបទពិសោធនៅប្រទេសមាន ការអភិវឌ្ឍ តែងបានគិតគូអំពីបញ្ហានេះ បន្ទាប់ពីមានការចាត់ទុកថាសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ច។

    សម្ដេចក្រឡាហោមក៏បានឆ្លៀតរំលឹកអំពីដំណើរបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ២០១៩ តាមការអញ្ជើញ របស់រដ្ឋលេខាធិការទទួលបន្ទុកសហប្រតិបត្តិការសេដ្ឋកិច្ចអាល្លឺម៉ង់ ដោយភាគីអាល្លឺម៉ង់ក៏បានធ្វើបទបង្ហាញជូនសម្ដេច អំពីគោលការអភិវឌ្ឍសេដ្ឋកិច្ចរវាងអាល្លឺម៉ង់ប៉ែកខាងលិច ដែលសឹងតែគ្រប់ភូមិឃុំបានផ្ដោតលើសហគ្រាសធុនតូចនិង មធ្យម ដោយផ្ដល់ការងារជូនប្រជាជននៅនឹងកន្លែង និងអាល្លឺម៉ង់ប៉ែកខាងកើតដែលបានផ្ដោតទៅលើឧស្សាហកម្មធុនធ្ងន់។

    គិតមកដល់បច្ចុប្បន្ននេះ សហគ្រាសខ្នាតតូចនិងមធ្យមសរុបប្រហែល៥៣ម៉ឺន នៅកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងនាមជាស្នូលសេដ្ឋកិច្ចជាតិ ដែលចាំបាច់តម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីឱ្យវិស័យនេះកាន់តែមានសក្តានុពល បន្ថែមទៀត៕

    អត្ថបទទាក់ទង