ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មីចំនួន ១ករណីបន្ថែមទៀត លើបុរសជនជាតិប៉ូឡូញ នៅថ្ងៃពុធនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ កីឡា - សុខភាព 1383
កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មីចំនួន ១ករណីបន្ថែមទៀត លើបុរសជនជាតិប៉ូឡូញ នៅថ្ងៃពុធនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មីចំនួន ១ករណីបន្ថែមទៀត លើបុរសជនជាតិប៉ូឡូញ នៅថ្ងៃពុធនេះ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃពុធទី២១ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន១នាក់ លើបុរសជនជាតិប៉ូឡូញ ដែលជាករណីនាំចូល។

ក្រសួងបានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនោះ គឺជាបុរសជនជាតិប៉ូឡូញ អាយុ ៤៧ឆ្នាំ មានអាសយដ្ឋានបណ្ដោះអាសន្នស្នាក់នៅសណ្ឋាគារមួយនៅក្រុងព្រះសីហនុ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសប៉ូឡូញ និងបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជាកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើសរុបមានចំនួន ៥៤នាក់ (ស្រី៣៦នាក់ កុមារ ០២នាក់) ដែលក្នុងចំនួននេះ មានបុរសជាតិប៉ូឡូញ អាយុ ៤៧ឆ្នាំដែលរកឃើញកូវីដ-១៩នេះផងដែរ។ រីឯអ្នកដំណើរចំនួន៥៣នាក់ ដែលមានលទ្ធផលធ្វើតេស្តអវិជ្ជមានវីរុសវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ សណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញចំនួន ៩នាក់ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន ១៧នាក់ សណ្ឋាគារមួយផ្សេងទៀតក្នុងរាជធានីភ្នំពេញចំនួន ១នាក់ និងនៅមណ្ឌលកងទ័ពជើងអាកាសចំនួន ២៦នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃពុធទី២១ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៨៦នាក់ (ស្ត្រី ៥៨នាក់ និងបុរស២២៨នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៨០នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញមានចំនួន៦នាក់៕

អត្ថបទទាក់ទង